ដំបូន្មាន ពេលវេលា​មាន​សិច​ដែល​មិន​ប៉ះពាល់​សុខភាព​

Doliprane TVC

​ថ្វីបើ​មនុស្ស​មួយចំនួន​យល់ថា​សិច​អាច​ដំណើរការ​ទៅបាន​គ្រប់​ទីកន្លែង និង គ្រប់ពេលវេលា​ក៏ដោយ ក៏​ពុំមែន​ជា​ចម្លើយ​ត្រឹមត្រូវ​ឡើយ ព្រោះ​បើ​យើង​ចេះរើស​ពេលវេលា​បាន​សម និង ទីកន្លែងឱ្យបាន​ល្អ សម្រាប់​បរិយាកាស​សិច​នោះ​​នឹង​ក្លាយជា​រឿង​រ៉ូ​មែន​ទិ​ក និង ចងចាំ​ក្នុង​ចិត្តបាន​ទៀតផង ។

ពេលវេលា​គួរ​រួមភេទ​

សិច​ពេលព្រឹក​ព្រលឹម
​ក្រោយពី​ឆ្លងកាត់​ការ​និ​ន្ទ្រា​លង់លក់​យ៉ាង​ស្កប់ស្កល់​មក ការ​មាន​សិច​នៅ​ព្រឹក​ព្រហាម​ចាត់ទុកជា​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ដ៏​មានន័យ ។ ការ​មាន​សិច​នៅ​ព្រឹក​ព្រលឹម​ដូច្នេះ​វា​នឹង​ជួយឱ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ស្រួល​ជាង​បាន​ផឹក​កាហ្វេ​មួយ​កែវ​ទៅទៀត ។
ដំបូន្មាន ៖ បែងចែក​ពេលវេលា​សប្បាយ​ជាមួយការងារ​យ៉ាង​គ្រប់គ្រាន់ និង មិន​ប្រញិបប្រញាប់​ណាត់គ្នា​សិន ​ចៀសវាង​ការធ្វើឱ្យ​ភ្ញាក់ផ្អើល​ដោយ​ការ​ដាស់ដៃគូ​ឱ្យ​ឡើងមក​មាន​សិច​ដោយ​មិន​ពេញចិត្ត ។

សិច​ពេល​រសៀល​រហូត​ដល់ពេល​ព្រលប់
​គឺជា​ពេលវេលា​មួយ​ដ៏​រ៉ូ​មែន​ទិ​ក​មិន​ចាញ់​ពេលព្រឹក​ឡើយ ។ ម្យ៉ាងទៀត​ពេលនេះ​ជា​ពេលដែល​រាងកាយ​បញ្ចេញ​អ័រម៉ូន​អេ​ន​ដូ​ហ្វី​ន ជា​អ័រម៉ូន​សេចក្តីសុខ​ចេញមក​ច្រើន​ដែល​ស័ក្តិសម​បំផុត​ក្នុងការ​សប្បាយ​នឹង​សិច ។ សម្រាប់​បុរស​ពេលវេលា​នេះ​រាងកាយ​នឹងមាន​ការផលិត​ទឹក​ស្ពែ​ម​ច្រើនជាង​ពេលណាៗ​ទាំងអស់ ។
​ដំបូន្មាន ៖ ពេលវេលា​នេះ​អាចនិយាយបាន​ថា​ជាពេលវេលា​ដែល​បុរស​មាន​ប្រសិទ្ធភាព​អំណោយផល​ដល់សុភាពនារី​ណា​ដែល​ចង់​មានកូន ( ហាម​ខកខាន ) ។

សិច​ពេលយប់​មុន​ចូល​គេង​
​តាម​ធម្មតា​គូស្នេហ៍​មួយគូៗ​ច្រើនតែ​ស៊ាំ​ទៅនឹង​ការ​មាន​សិច​មុន​ចូល​គេង ព្រោះ​ភាគច្រើន​ក្រោយពី​មាន​សិច​រួចរាងកាយ​ក៏​នឹង​អស់កម្លាំង​ល្ហិតល្ហៃ​នាំឱ្យ​គេង​លក់​យ៉ាងមាន​សេចក្តីសុខ ដូច្នេះហើយ​ទើប​វា​ជា​ពេលវេលា​សមបំផុត​មួយ​សម្រាប់​ដំណើរការ​សិច​របស់​គូស្នេហ៍ ។
ដំបូន្មាន ៖ បន្ថយ​ភ្លើង​ឱ្យនៅ​ក្រហម​ព្រាលៗ​បើក​ចម្រៀង​តិចៗ​កំដរ​អារម្មណ៍ព្រមទាំង​បាញ់​ក្លិនឱ្យ​ក្រអូប​ពេញ​បន្ទប់​ដើម្បី​បង្កើត​បរិយាកាស ។

​ពេលវេលា​មិនគួរ​រួមភេទ

​សិច​ពេល​ថ្ងៃត្រង់
​ក្រោយពី​ទទួល​អាហារ​ថ្ងៃត្រង់​ឆ្អែត​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ធ្វើការ​ធ្ងន់ ទោះជា​អ្នកប្រឹង​បង្កើត​បរិយាកាស​រ៉ូ​មែន​ទិ​ក​កម្រិត​ណាក៏ដោយ​ក៏​មិន​សមគួរ​មាន​សិច​ដែរ ។
​ដំបូន្មាន ៖ គប្បី​ចៀសវាង​មាន​សិច​ក្នុងពេល​វេលា​នេះ ជាពិសេស​ក្រោយ​អាហារ​រួច​ដែលនាំឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ចុះខ្សោយ ។

​សិច​ក្រោយ​ម៉ោង ២ រំលង​អា​ធ្រា​ត
​ពេលវេលា​នេះ​ជា​ពេលវេលា​មួយ​ដែល​រាងកាយ​កំពុង​ត្រូវការ​សម្រាក​ពេញទី ។ ការពិ​តទៅ​ថ្លើម​ត្រូវការ​សម្រាក​តាំងពី​ម៉ោង ១០ យប់ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅតែ​ហ៊ាន​បំពានដោយ​ការបញ្ចេញ​កម្លាំង​ សិច​បែបនេះ​ប្រាកដ​ណាស់​ថា​អ្នកនឹង​ភ្ញាក់​មកជា​មួយភាព​ហត់នឿយល្ហិតល្ហៃជាពុំខាន ។
ដំបូន្មាន ៖ សម្រួល​ពេលវេលា​គេង​ឱ្យ​លឿនប្រសិនបើ​ញៀន​នឹង​ចូល​គេង​យប់ជ្រៅ ឬ រំកិល​ពេលវេលា​នេះ​ទៅជា​ព្រឹក​ព្រលឹម​វិញ​ល្អ​ជាង ៕​ ឆាន់​-​ចំ​រ៉ា​