រាជរដ្ឋាភិបាល​លុបចោល​កិច្ចសន្យា វិនិយោគ​ប្រព័ន្ធ​សាងសង​អាជីវកម្ម​ផ្ទេរ ផ្លូវជាតិ​លេខ​១២៣

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​សូម​ជម្រាបជូន​ជនរួមជាតិ​ទូទាំងប្រទេស​ជ្រាបថា ថ្ងៃទី​៦​ខែកុម្ភៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច​លុបចោល​កិច្ចសន្យា វិនិយោគ​ប្រព័ន្ធ​សាងសង​អាជីវកម្ម​ផ្ទេរ (Build Operate and Transfer-BOT) ផ្លូវជាតិ​លេខ​១២៣ ខេត្តតាកែវ ។

​សម្តេច​តេ​ជោ បាន​លើកឡើងថា ចាប់ពីពេលនេះ​តទៅ គឺ​ប្រជាពលរដ្ឋ​ឈប់​បង់លុយ​ក្នុងការ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​១២៣ (​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ចាប់ពី​ផ្សារ​ចំបក់​ទៅដល់​ភូមិ​ទំនប់ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ )​។​

​សម្តេច​បាន​បន្តថា "​ខ្ញុំ​សង្ឃឹមថា ការសម្រេច​ខាងលើនេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ បាន​ធូរស្រាល​មួយកម្រិត​ធំ ព្រមទាំង​បាន​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​"៕​