ស្លាប់​មួយ​គ្រួសារ មាន​គ្នា​៣​នាក់ ដោយសារ​រថយន្តបុក ផ្លូវជាតិ​លេខ ស្រុក​ព្រៃនប់​

ព្រះសីហនុ: ​រថយន្ត​កាមរី ដែល​បាន​បើក​បញ្ច្រាសទិស​គ្នា បាន​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ អ្នកស្លាប់​មួយ​គ្រួសារ​គឺជា​ប្តី​ប្រពន្ធ​និង​កូនប្រុស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៣ និង​៣០​នាទី​រសៀល​ថ្ងៃ​៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​គីឡូ​មែត្រ​១៥៩-១៦០ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​គ្រោះថ្នាក់​នេះ រវាង​រថយន្ត​camry (​ឆ្លាម​) ពណ៌​ស្ករ ស្លាក់​លេខ​ភព 2A 3337 និង​ម៉ូតូ ម៉ាក MD ពណ៌​ក្រហម ស្លាក​លេខ 1FJ 4118 មាន​ទិសដៅ​បញ្ច្រាស​គ្នា​មកដល់​ចំណុចកើតហេតុ រថយន្ត​មាន​ល្បឿន​លឿន​ក៏​វេ​ចង្កូត​ទៅបុក​ម៉ូតូ​នៅ​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅនឹងកន្លែង​កើតហេតុ ឈ្មោះ គង់ សំ អឿន​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​ចាំចម្ការ​
​មាន​ទីលំនៅ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ប្រពន្ធ​ឈ្មោះ និ​ន កឹម​យ៉េ អាយុ​២៩​ឆ្នាំ បុខ​របរ​កម្មករ​ចាំចម្ការ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ កូន ឈ្នោះ អឿន យូ​ហាន ភេទ​ប្រុស អាយុ​១​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។​

​ចំណែក ម៉ូតូ និង​រថយន្ត​ត្រូវ​ប៉ូលិស​យកទៅ​រក្សា​ទុក្ខ​នៅ​អធិការ​ស្រុក​ព្រៃនប់ ហើយ​សាកសព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ្ស​តាម​ប្រពៃណី​៕​