រថយន្ត​កាមរី​ឆ្លាម​បុក​ម៉ូតូ​ឆក់យក​ជីវិត​ប្តី​ប្រពន្ធ​និង​កូនតូច​ម្នាក់​យ៉ាង​ខ្លោចផ្សា​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​៣​នាក់​ជា​ប្តី​ប្រពន្ធ និង​កូនតូច​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បើក​បញ្ច្រាសទិស​គ្នា​រេ​មក​បុក​ចំព​ញ​ទំហឹង​បណ្តាល​ឲ្យ​ប៉ើង​ធ្លាក់​ផ្លូវស្លាប់​ទាំង​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន​យ៉ាង​អាណោចអាធ័ម និងខ្លោផ្សាជាទីប​បំផុត កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥៩-១៦០​ក្នុងភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​មិនដឹង​អត្តសញ្ញាណ បន្ទាប់ពី​បង្កហេតុ​បាន​រត់គេចខ្លួន ដោយ​បន្សល់ រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភព​2A-33 37 នៅនឹងកន្លែង​កើតហេតុ​។ សមត្ថកិច្ច​បន្តថា រថយន្ត​បើកបរ​ក្នុង​ល្បឿន បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ ម៉ាក់​MD ពណ៌​ក្រហម ស្លាក់​លេខ 1FJ-4118 មាន​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូ​៣​នាក់​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ទាំង​៣​នោះ​មានឈ្មោះ​ទី​១ គង់ សំអឿន ភេទ​ប្រុស អាយុ​៣៥ (​ប្តី​) មុខរបរ​កម្មករ​ចាំចំការ មាន​ទីលំនៅ ភូមិ​កែវផុស ឃុំ កែវផុស ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​,​ទី​២​ឈ្មោះ និ​ន កឹម​យ៉េ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​(​ប្រពន្ធ​) ប (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​), កូន ឈ្នោះ អឿន យូ​ហាន ភេទ​ប្រុស អាយុ​១​ឆ្នាំ (​ជា​កូន​)​។ ចំណែក ម៉ូតូ និង​រថយន្ត​ត្រូវ​នគរបាល​យកទៅ​រក្សា​ទុក្ខ​នៅ​អធិការ​ស្រុក​ព្រៃនប់​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ត្រូវ​សាច់ញាតិ​យកទៅ​ធ្វើ​បុ​ណ្ស​តាម​ប្រពៃណី​៕ សមុទ្រ​ខៀវ​

KA-06-02-2016-18 KA-06-02-2016-19 KA-06-02-2016-20