លោក ពូ​ទីន នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល រុស្ស៊ី​-​អាស៊ាន រឹតបន្តឹង​ដៃគូ​សេដ្ឋកិច្ច​នៅ​ខែឧសភា​

ក្រោម​ការផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) រុស្ស៊ី​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​អាស៊ាន (Russia-ASEAN Summit)​នៅ​ខែឧសភា​ខាងមុខនេះ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​រុស្ស៊ី និង​អាស៊ាន និង​ទំនាក់ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ផងដែរ​។​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់​កាលពី​ចុងខែ​មករា​កន្លងទៅ​ថា​កិច្ចប្រជុំ រុស្ស៊ី​-​អាស៊ាន នឹងត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​ខែឧសភា​ខាងមុខ នៅក្នុង​ខេត្ត Sochi នៃ​ប្រទេស​រុស្ស៊ី ដែល​នឹង​ផ្តោត​សំខាន់​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​កាសែត​រុស្ស៊ី sputnik​។​

តាម​ប្រភពព័ត៌មាន​ដដែល លោក Sergei Lavrov បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​នឹង​ប្រព្រឹត្តឡើង​ក្នុង​ខែឧសភា​ខាងមុខ គឺជា​ការផ្តួចផ្តើម​រប​ស់​ប្រ​ធា​ធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ក្នុង​គោលបំណង​ឲ្យ​មានការ​ពិគ្រោះ​យោបល់​រវាង​រុស្សី និង​ដៃគូ​របស់ខ្លួន​ដែលជា​សមាជិក​នៃ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ាន (Eurasian Economic Union) អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ (Shanghai Cooperation Organization) និង​អាស៊ាន​។ លោក​បន្ថែមថា ជំនួប​នឹង​ផ្តោត​សំខាន់​លើ​លទ្ធភាព​ផ្សេងៗ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដើម្បី​អាចឈាន​ទៅរក​ការ​បង្កើតជា​កិច្ចសហប្រតិបត្តិការ​ដែល​មាន​សក្តានុពល​ថ្មី​មួយ​។​

បើតាម​ប្រមុខ​ការទូត​ដដែល ខួប​រម្លឹក​អនុស្សាវរីយ៍​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​រុស្ស៊ី​និង​អាស៊ាន ក៏​នឹងត្រូវ​ដាក់​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រុស្ស៊ី​-​អាស៊ាន​ផងដែរ​។  រុស្ស៊ី បានចាប់ផ្តើម​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៧​។

សូម​រមឹ្ល​ក​ផងដែរ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ក្នុងឱកាស​នៃ​ការធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ លោក​ប្រធានាធិបតី​ពូ​ទីន ក៏​ធ្លាប់​បានប្រកាស​ពី​ចេតនា​របស់​រុស្ស៊ី ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និង​អាស៊ាន​ផងដែរ​។ នេះ​មានន័យថា ២០១៦​នេះ រុស្ស៊ី នឹងមាន​គោលនយោបាយ​ការបរទេស​ច្រើន​រូបភាព​មករក​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​អង្គការ​ទាំងពីរ​ផងដែរ​។​

សូមបញ្ជាក់​ផងដែរ សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី វៀតណាម និង ថៃ​។ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev ក៏បាន​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​មួយ​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​