របង​ថ្ម​ហ៊ុំ​ព​ទ្ធ័​ដី​ឆ្នេរ​តំបន់​ឯករាជ្យ​អាជ្ញាធរ​ក្រុងព្រះសីហនុរុះរើចេញ ដើម្បី​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចេញចូល លេង​កម្សាន្ត​ជា​សាធារណៈ​

​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​កិច្ចប្រជុំ​ស្ដីពី​រកា​សម្រេច​ដក​ឆ្នេរ​ឯករាជ្យ​ពី​ក្រុមហ៊ុន​ឯកជន​វិញ​នោះ គឺ​អាជ្ញាធរ​ក្រុង​បាន ចាប់ផ្ដើម​វាយកំទិច​របង​ថ្ម​ដែល​ក្រុមហ៊ុន​ហ៊ុំព័ទ្ធ នាពេល​កន្លងមក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ត​នៅតាម​តំ​ឆ្នេរ​នោះ​។ នៅ​រសៀល​ថ្ងៃទី​៤ និង​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ ក្រុង​. ខេត្ត​ព្រះសីហនុ ចេញ​បញ្ជា​ឲ្យ​ធ្វើការ​វាយកម្ទេច​ចោល​បណ្តើរៗ​ហើយ ក្នុង​គោលបំណង​យក​ដី​ឆ្នេរ តំបន់​នេះ​បើក​ឲ្យ​ភ្ញៀវ​តេស​ចរណ៍​ចេញចូល​លេង​ម្សា​ន្ត ជា​សាធារណៈ​ដូចដើម​វិញ​។ ចំណែកឯ​សំណង់​ដែល​កំពុងធ្វើការ​សាងសង់​លើដី​តំបន់ឆ្នេរ​នេះ អាជ្ញាធរខេត្ត​អះអាងថា និង​ធ្វើការ​ពិនិត្យ និង​មាន​វិធានការណ៍​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​។​

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា ប្រសាសន៍​ប្រាប់​ឲ្យ​ដឹងថា​របង​ថ្ម​ដែល​ហ៊ុំ​ព​ទ្ធ័​ឆ្នេរសមុទ្រ​ខាងលើនេះ ជា​គោល​ការ​របស់​រដ្ឋ​ត្រូវតែ​សម្រេច​ឲ្យ​រុះរើ​ចេញ ឲ្យ​អស់​និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​បិទបាំង​តទៅទៀត​នោះទេ​។ ដោយឡែក​សម្រាប់​សំណង់ ត្រូវ​រក្សាទុក​សិន​ហើយ​បញ្ហារ​នេះ​រងចាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ធ្វើការ​សិក្សា​ផ្នែក​ច្បាប់​បន្ថែមទៀត​ដើម្បី​មាន​វិធាន​ការបន្ត​ដែល អាច​នឹង​ត្រូវធ្វើ​ការដក់​ហូត​យកមក​ធ្វើជា​ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ​ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​ដើម្បី​រៀបចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​ប្រយោជន៍​សាធារណជន​។

លោក​បន្តថា បើសិន​ផ្តល់​ការអនុញ្ញាត​ឲ្យ​ម្ចាស់​វិនិយោគ​ខាងលើ​បន្ត​ការអភិវឌ្ឍន៍​និង​ប្រើប្រាស់​លើដី​តំបន់ឆ្នេរ​នេះ​តទៅទៀត​លុះត្រាតែ​ក្រុមហ៊ុន​អនុវត្តន៍​ស្របតាម​ប្លង់ គោល​ថ្មី​ស្តីពីរ​ការរៀបចំ​សោ​ភ័​ណ្ឌ​ភាពជា​ឆ្នេរ​គំរូ និង​បទដ្ឋាន​គតិយុត្តិ ពិសេស​សារាចរ​ណែនាំ​លេខ​០១ សរ​ណន ចុះ​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បើកចំហ​ឲ្យ​សាធារណជន​អាច​ចេញចូល​លេង​កម្សាន្ត​តាម​តំបន់ឆ្នេរ​ឯករាជ្យ បានជា​ធម្មតា​ឡើងវិញ​ដោយ​គ្មាន​ការរារាំង​អ្វី​ឡើយ​។​

​ឆ្នេរ​ឯករាជ្យ នេះ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨០ មាន​ប្រជាពលរដ្ឋ សាងសង់​តូប និង​ខ្ចុ​ស​តូចៗ និង​ដាក់​ឆ័​ត្រ​ប្រកបមុខរបរ​លក់​ម្ហូបអាហារ​ឲ្យ ភ្ញៀវ​ទេសចរណ៍ យ៉ាង​សប្បាយរីករាយ​។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចេញចូល​លេង​កម្សាន្ត​យ៉ាង ច្រើន​កុះករ ប៉ុន្តែ​ក្រោយមក​នៅក្នុង​ឆ្នាំ​២០០៨.២០០៩ ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​លក់ដូរ​ក្នុង​តំបន់​នោះ​ត្រូវបាន ក្រុមហ៊ុន ស៊ា​ង ឈុន​ហេង ដែលជា​ក្រុមហ៊ុន​ភរិយា​របស់ លោក ស្បោង សារ៉ាត់ អតីត​អភិបាលខេត្ត​ចាស់ បានធ្វើ​ការដេញ ក្រុម​អជីវ​ករ​ទាំងអស់​ឲ្យ​ចាកចេញ ដោយ​ដោះដូរ​នៅ​តម្លៃ​តិច​ទួ​ចរូច​ហើយ ក្រុមហ៊ុន ស៊ា​ង ឈុន​ហេង ក៍បាន​ចូលទៅ​គ្រប់គ្រង​ដី​តំបន់​នេះ​រហូតមកទល់​បច្ចុប្បន្ន​។​

ដូចនេះ​នៅពេលដែល​រាជរដ្ឋាភិបាល​បាន​ដក​ឆ្នេរ​ឯករាជ្យ​ពី​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​មកវិញ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​មានការ​សប្បាយ​ចិត្តជា​ខ្លាំង​ដោយ​ពួកគាត់​ក៍​ដូចជា​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​អាច​ដើរលេង​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ​ដ៍​ល្អ​ស្អាត​មួយ​នេះ​ឡើងវិញ​បាន​៕ សមុទ្រ​ខៀវ

KA-06-02-2016-20 KA-06-02-2016-21 KA-06-02-2016-22 KA-06-02-2016-23 KA-06-02-2016-24