ហ៊ុន ម៉ាណែត៖ ទាំងសម្តេច ទាំងថ្នា្នក់ដឹកនាំ សមាគម អ ម ត/ AMT និងសាកលវិទ្យាល័យ មិនចង់បានអ្វីពីសិស្ស និស្សិតក្រៅពីចង់ ឃើញក្មួយរៀនសូត្រ បានចប់ និងមានអនាគតល្អ

កំពង់ចាម៖ នៅរសៀលថ្ងៃទី0៦ ខែកុម្ភៈ ឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត ប្រធានបានសមាគម អាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត (AMT) បានមានបលើកឡើងថា ទាំងសម្តេច ទាំងថ្នាក់ដឹកនាំសមាគម អ ម ត/ AMT និងសាកលវិទ្យាល័យ មិនចង់បានអ្វីពីសិស្ស និស្សិតក្រៅពីចង់ឃើញ ក្មួយរៀនសូត្រចប់ និងមានអនាគតល្អ។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតី នៅក្នុងពីធីបញ្ចូលសមាជិក សមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត(AMT) ប្រចាំខេត្តកំពង់ចាម នៅសៀលថ្ងៃទី 0៦ ខែកុម្ភៈ ឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុវត្តតាមគោល ការណ៍របស់សម្តេច គឺធ្វើយ៉ាងណា ឲ្យសមាគមអ ម ត/ AMT មានការទទួលខុសត្រូវ លើការសិក្សារបស់និស្សិត ដើម្បីឲ្យពួកគេរៀនបានចប់ និងមានអនាគតល្អ លើសពីនេះ និស្សិតមានឱកាស បង្កើតបណ្តាញទំនាក់ទំនងគ្នា ដែលមានអត្តសញ្ញាណច្បាស់លាស់ និងបានចូលរួមនៅក្នុង កិច្ចការសង្គមផ្សេងៗ។

លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តឲ្យសិស្ស និស្សិតខិតខំរៀនសូត្រ តស៊ូជំនះរាល់ការលំបាក ទាំងឡាយនៅក្នុងជីវិត ដើម្បីអនាគតដ៍ ប្រសើរនៅពេលខាងមុខ។

បើតាមរបាយការណ៍ របស់ប្រធានក្រុមការងារ សមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ប្រចាំខេត្តខេត្តកំពង់ចាម បានឲ្យដឹងថាសិស្ស និស្សិតសរុបចំនួន ៣០២នាក់ កំពុងរៀននៅតាម សាកលវិទ្យាល័យនៅក្នុងខេត្ត។ ក្រុមការងារបាន យកចិត្តទុកដាក់តាមដាន ការសិក្សារបស់សិស្ស និស្សិតក្នុងខេត្ត និងបានដឹកនាំសិស្ស និស្សិតធ្វើសកម្មភាព សង្គមផ្សេងៗនៅ ក្នុងខេត្តនេះផងដែរ។

បន្ទាប់មក តំណាងសិស្ស និស្សិតសមាគមអាហា រូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ប្រចាំខេត្តកំពង់ចាម បានប្តេជ្ញាចិត្តស្រឡាញ់ រាប់អាន ចេះជួយគ្នា និងខិតខំរៀនសូត្រឲ្យ ទទួលប្រសិទ្ធភាព និងគុណភាពដើម្បីអនាគត ដ៍ប្រសើរនាពេលខាងមុខ៕