អស្ចារ្យមែន! ធ្វើ​អោយ​កម្មវិធី​ធ្លាក់​ខ្ពៀកៗ ទៅ​តាម​ទិស ដៅ​ដែល យើង​បង្វិល​ទូរស័ព្ទ!

យើងទាំងអស់គ្នា ធ្លាប់តែដឹងថា កម្មវិធី​ទាំង​អស់ នៅ​លើ iPhone គឺវា​មិន​ដែល មាន​ចលនា ទៅ​តាម​ការ​បង្វិល ទូរស័ព្ទរ​បស់​យើង​ឡើយ ដោយវា​នៅ​នឹង​ថ្កល់ តែម្តង។ យ៉ាងណាមិញ ប្រសិនបើអ្នក បានតម្លើង Tweak មួយនេះ ចូលទៅហើយ កម្មវិធីទាំងនោះ កម្មវិធីនឹង ប្រែពីនឹងថ្កល់ ទៅជាមានចលនា ភ្លាមៗ កំឡុងពេល ដែលអ្នកបង្វិល ទូរស័ព្ទរបស់អ្នក។

អស្ចារ្យមែន! ធ្វើ​អោយ​កម្មវិធី​ធ្លាក់​ខ្ពៀកៗ ទៅ​តាម​ទិស ដៅ​ដែល យើង​បង្វិល​ទូរស័ព្ទ!

ចំពោះ Tweak មួយនេះដែរ មានឈ្មោះថា Gravitation មានមុខងារដូចទៅនឹង ទំនាញផែនដី ដែល​ទាញ​របស់ រឹងអោយធ្លាក់ ផ្អឹបនឹងដី។ ដូចគ្នាទៅនឹង កម្មវិធីនៅក្នុងទូរស័ព្ទដែរ ដោយពេលតម្លើង Tweak នេះ​ហើយ រាល់ពេលដែលអ្នក បង្វិលទៅខាងណា កម្មវិធីទាំងប៉ុន្មាននោះ នឹងធ្លាក់ទៅតាមទិស ដែលអ្នក បាន​បង្វិល តែម្តង។

ចំពោះការតម្លើង Tweak នេះដែរ គឺសម្រាប់តែ iPhone ណាដែលបាន Jailbreak ហើយតែប៉ុណ្ណោះ ហើយ​​ត្រូវប្រាកដថា កំពុងតែប្រើនៅលើ iOS 9 ទើប Tweak មួយនេះ អាចដំណើរការ បានយ៉ាងរលូន។ ដើម្បីអោយច្បាស់ ពីវិធីតម្លើង សូមអាន ការណែនាំ ខាងក្រោមនេះ៖

  • ចូលទៅកាន់ Cydia > រួចធ្វើការបន្ថែម Source “repo.biteyourapple.net” ឬ “repo.hackyouriphone.org”
  • ក្រោយពីបន្ថែមរួច នៅក្នុង Cydia ដដែល សូមចូលទៅកាន់ Search > វាយបញ្ចូលពាក្យ Gravitation > ធ្វើការតម្លើង ជាការស្រេច។

សម្រាប់របៀបប្រើប្រាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ សូមអនុវត្ត ទៅតាមអ្វីដែលយើងខ្ញុំ បានបញ្ជាក់ពីខាងលើ ដើម្បីចៀសវាង បញ្ហាផ្សេងៗ កើត​ឡើង​ជាយថហេតុ!!!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដូចនេះ ពេលតម្លើងចប់ហើយ គ្រាន់តែ Activate វា ដើម្បីប្រើប្រាស់ រួចគ្រាន់តែ បង្វិលទូរស័ព្ទទៅ កម្មវិធី​ទាំងនោះ នឹងធ្លាក់ទៅតាម ការបង្វិល របស់អ្នកហើយ។ សូមរីករាយ ក្នុងការប្រើប្រាស់ Tweak មួយនេះ ទាំងអស់គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អស្ចារ្យមែន! ធ្វើ​អោយ​កម្មវិធី​ធ្លាក់​ខ្ពៀកៗ ទៅ​តាម​ទិស ដៅ​ដែល យើង​បង្វិល​ទូរស័ព្ទ!

  • ដោយ: Mai
  • 11:02 PM, 06 February
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ