វិធីងាយៗជួយ​អោយ Firefox ដើរ​កាន់​តែ​លឿន​ជាង​មុន!

Firefox គឺជាកម្មវិធី​ Browser មួយ​​ប្រភេទ ដែល​ប្រើប្រាស់ សម្រាប់​បើក​មើល​វេបសាយ ឬ​គេហ​ទំព័រ ផ្សេងៗ​ដែល​បាន បង្ហោះ​នៅ​លើ អ៊ីន​ធើ​ណេត។ ហើយ Browser មួយនេះ ក៏​មាន​ឈ្មោះល្បីល្បាញ មិន​ចាញ់ Google Chrome Browser ដែរ តែគ្រាន់តែ ពេលខ្លះ វាមានបញ្ហា ទៅលើល្បឿន តែប៉ុណ្ណោះ។

វិធីងាយៗជួយ​អោយ Firefox ដើរ​កាន់​តែ​លឿន​ជាង​មុន!

យ៉ាងណាមិញ លោកអ្នក ក៏អាចធ្វើអោយវា ដំណើរការលឿនវិញ បានផងដែរ ដោយគ្រាន់តែ អនុវត្ត តាម​វិធី​ងាយៗ ខាងក្រោមនេះ នៅលើកុំព្យូទ័រ ផ្ទាល់ខ្លួន របស់អ្នកតែប៉ុណ្ណោះ បន្ទាប់មក បញ្ហាយឺត ឬរអាក់​រអួល ដែលធ្លាប់ មានកន្លងមកនោះ នឹងលែងកើតមានទៀតហើយ។ ដូចនេះ ដើម្បីអោយកាន់តែច្បាស់ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្តី

  • បើកកម្មវិធី Firefox > រួចវាយអក្សរ about:config នៅក្នុងប្រអប់ សម្រាប់វាយវេបសាយចូល > រួចចុចប៊ូតុង I’ll be careful, I promise!

វិធីងាយៗជួយ​អោយ Firefox ដើរ​កាន់​តែ​លឿន​ជាង​មុន!

  • វាយបញ្ចូលពាក្យ “pipelining” នៅក្នុងប្រអប់ Search
  • បន្ទាប់មក ចុចពីរដង ទៅលើ http.pipelining ដើម្បីធ្វើការប្តូរពី False ទៅជា True
  • បន្ទាប់មក ចុចពីរដង ទៅលើ http.proxy.pipelining ដើម្បីធ្វើការប្តូរពី False ទៅជា True
  • បន្ទាប់មក ចុចពីរដង ទៅលើ http.pipelining.maxrequests ដើម្បីធ្វើការប្តូរតម្លៃពី 32 មក 8

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

វិធីងាយៗជួយ​អោយ Firefox ដើរ​កាន់​តែ​លឿន​ជាង​មុន!

  • បន្ទាប់មក សូមធ្វើការ Restart Browser ជាការស្រេច!

ដូចនេះតទៅ លោកអ្នក នឹងលែងមានបញ្ហា បើកឬប្រើប្រាស់ យឺតទៀតហើយ។ ហើយក៏ពុំបាច់ បារម្ភ​ច្រើន​អី វិធីនេះ គឺមានសុវត្ថិភាពទេ និងមិនបង្កបញ្ហា ដល់កុំព្យូទ័រអ្នកឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធីងាយៗជួយ​អោយ Firefox ដើរ​កាន់​តែ​លឿន​ជាង​មុន!

  • ដោយ: Mai
  • 11:14 PM, 06 February
  • ប្រភព: Fossbytes
  • Tag: ចំណេះដឹងទូទៅ