Tweak នេះ​អាច​ផ្លាស់​ប្តូរ Wallpaper នៅ​លើ​អេក្រង់ iPhone ឬ iPad រាល់​ពេល​អ្នក​បើក​សោរ​ម្តងៗ​បាន!

មានមិត្ត អ្នកអាន មួយ​ចំនួន ប្រហែល ជា​ចង់ បាន​នូវ អ្វី​ដែល ប្លែក​សំរាប់ ធ្វើឲ្យ ស្មាត​ហ្វូន ឬថេប្លេត​ដែល​កំពុង​ប្រើ​ប្រាស់​នោះ កាន់​តែ​ប្លែក​មាន​ភាព​ទាក់​ទាញ និងកាន់ តែចង់ប្រើ អ្នកខ្លះ រកជាវ ជាស្រោម ការពារ ស្អាតៗ មកដាក់ ឬបិទជាតែម រូបភាព តាមចំណង់ ចំនូល សំរាប់តុបតែង ផ្នែកខាងក្រៅ ហើយ អ្នកខ្លះវិញ ប្រើជា Tweak សំរាប់ តុបតែង និងកែប្រែ ទម្រង់រចនាបថ និងការប្រើប្រាស់ នៅខាងក្នុង វិញក៏ មានដែរ ដូចនេះ យើងណែនាំ tweak មួយទៀតដែល មាន ឈ្មោះថា wallRotator ដែលវាមាន សមត្ថ​ភាព ផ្លាស់​ប្តូរ Wallpaper នៅលើ ស្មាតហ្វូន ឬថេប្លេត របស់អ្នក ទៅជា រូបទេសភាព ស្អាតនៅ លើពិភព​លោក នៅ​ពេល ដែលអ្នក បើកសោរ ម្តងៗ។ បើសិន ជាអ្នក ចាប់អារម្មណ៍ អ្នកអាច អានការ​ណែនាំ ខាងក្រោមបាន ដើម្បីដំឡើង។

Tweak នេះ​អាច​ផ្លាស់​ប្តូរ Wallpaper នៅ​លើ​អេក្រង់ iPhone ឬ iPad រាល់​ពេល​អ្នក​បើក​សោរ​ម្តងៗ​បាន!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edits => Add វាយពាក្យថា http:/repo.cpdigitaldarkroom.com
  • រួចចូលទៅកាន់កន្លែង Search វាយឈ្មោះ WallRotator បន្ទាប់ធ្វើការ Install
  • បន្ទាប់ធ្វើការ Install នោះ tweak នេះនឹងដំនើរការតែម្តង ពេលនោះអ្នកច្បាស់ឃើញការផ្លាស់ប្តូរ wallpaper ផ្សេងៗ នៅពេលបើក បិទសោរម្តងៗ
  • បើសិនជាអ្នកចង់បិទវាវិញ អ្នកគ្រាន់តែចូលទៅកាន់ Settings => WallRotator រួច Disable វាវិញ
  • អ្នកអាចកំណត់ឲ្យផ្លាស់ប្តូរ Wallpaper នៅតែ Lock Screen ឬ Home screen ឬ ទាំងពីរបាន ដោយគ្រាន់តែចូលទៅ Settings => WallRotator => Configuration => Select Wallpaper Mode ពេលនោះអ្នកនឹងអាចជ្រើសបានភ្លាម

Tweak នេះ​អាច​ផ្លាស់​ប្តូរ Wallpaper នៅ​លើ​អេក្រង់ iPhone ឬ iPad រាល់​ពេល​អ្នក​បើក​សោរ​ម្តងៗ​បាន!

សំរាប់ tweak ដំនើរការ ល្អឥតខ្ចោះ នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS8 ដូចនេះ អ្នកដំឡើង ហើយមិន បាច់បារម្មណ៍ ថាមានបញ្ហា ឬប៉ះពាល់ ដល់ស្មាតហ្វូន ឬថេប្លេត របស់អ្នក នោះទេ។ សូមរីករាយ និងការប្រើប្រាស់ Tweak មួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

Tweak នេះ​អាច​ផ្លាស់​ប្តូរ Wallpaper នៅ​លើ​អេក្រង់ iPhone ឬ iPad រាល់​ពេល​អ្នក​បើក​សោរ​ម្តងៗ​បាន!

  • ដោយ: Hong
  • 11:46 PM, 06 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ