5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

សម្រាប់ប្រិយមិត្ត ដែលមាន​ជំនាញ​ផ្នែក ពត៌មាន​វិទ្យា​ស្រាប់ ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​ហើយ អំពី ប្រព័ន្ធ​ប្រតិបត្តិការ មួយ​នេះ ដែល​វា​ជា​ ប្រព័ន្ធ​ប្រតិបត្តិការមួយ សំបូរទៅដោយ ពួកជនអនាមិក (Hackers) ប្រើ​ប្រាស់​ណាស់។ តើមូលហេតុអ្វីទៅ បានជាពួកទាំងនោះ ចូលចិត្តប្រើវាម៉្លេះ?

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

Linux គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលមាន លក្ខណៈពិសេស ជាច្រើន ខុសប្លែកពី Windows OS និង​ប្រព័ន្ធប្រតិបត្តិការ ផ្សេងៗទៀត។ អ្វីដែលអស្ចារ្យ ចំពោះប្រព័ន្ធប្រតិបត្តិការ មួយនេះនោះ គឺវាមាន សុវត្ថិភាព ខ្ពស់ខ្លាំងណាស់ ដែលចន្លោះប្រហោង សម្រាប់ធ្វើការ Hack ចូលគឺមានតិចណាស់។ នៅមាន​បន្ថែម​ទៀត ដែលប្រព័ន្ធប្រតិបត្តិការ មួយនេះអាចធ្វើបាន ហើយដើម្បី ស្វែងយល់ អោយកាន់តែ ច្បាស់​នោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

  1. វាជាប្រភេទ Open Sources

បានន័យថា ភាគច្រើន នៃកម្មវិធី និងផ្សេងៗទៀត គឺអាច កែប្រែ និងប្រើប្រាស់ នៅលើ Linux បាន ដោយ​វា​មិន រើសអើង អ្វីនោះឡើយ ហើយវាមិនត្រូវបាន គិតថ្លៃអីនោះទេ ដែលនរណាៗ ក៏អាចប្រើវា Full Version បានដែរ។

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

  1. ការតម្លើង មានភាពងាយស្រួល និងមានល្បឿនលឿន

មិនដូចទៅនឹង ប្រព័ន្ធប្រតិបត្តិការ ផ្សេងៗទៀត Linux អាចធ្វើការ Boot ទៅកាន់ Users Interface បាន​យ៉ាង​លឿន ដោយមិនចាំបាច់ ចំណាយពេល រង់ចាំច្រើនឡើយ។

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ប្រើប្រាស់ កម្មវិធីច្រើន ក្នុងពេលតែមួយ បានដោយគ្មានរអាក់រអួល

Multitasking គឺជាមុខងារ ដែលប្រើសម្រាប់ អោយបើកកម្មវិធី ច្រើនក្នុងពេលតែមួយ ហើយនៅក្នុង Linux អ្នកមិនចាំបារម្ភ រឿងស៊ីរ៉េមច្រើន អីឡើយ គឺវាអាច បើកបាន ដោយគ្មានបញ្ហានោះទេ។

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

  1. ប្រើប្រាស់ Hard Disk ដោយមិនបាត់បង់មួយ Kilobyte ឡើយ

បានន័យថា នៅក្នុង Linux OS គឺលោកអ្នក មិនចាំបាច់ បែងចែង Space Hard Disk សម្រាប់ System Files ដូច Windows OS នោះទេ។

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

  1. សុវត្ថិភាពខ្ពស់

និយាយចំពោះ Hacker គឺគេចូលចិត្តណាស់ ក្នុងការលាក់ខ្លួន មិនអោយនរណាម្នាក់ ស្រាវជ្រាវពីគេ បាន​ឡើយ ហេតុដូចនេះហើយ ជម្រើសនៃការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ ដ៏ល្អបំផុត សម្រាប់ពួកគេនោះ គឺ Linux OS ដែលមានសុវត្ថិភាពខ្ពស់ និងមានចន្លោះប្រហោង តិចបំផុត។

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

សរុបមក យើងនិយាយមកនេះ មិនមែនចង់ អោយមិត្តអ្នកអាន ទាំងអស់គ្នា នាំគ្នាមកប្រើប្រាស់ វានោះទេ គ្រាន់តែចង់ ណែនាំអោយ ប្រិយមិត្តស្គាល់ថា វាអាចធ្វើអ្វីខ្លះ បានតែប៉ុណ្ណោះ ហើយហេតុអ្វី បានជា Hackers ភាគច្រើន ចូលចិត្តប្រើវាម្ល៉េះ។ យ៉ាងណាមិញ វាក៏មិនមែន ងាយស្រួល ក្នុងការប្រើប្រាស់ ផង​ដែរ ព្រោះថា វាមិនដូចទៅនឹង Windows OS ដែលអ្នកធ្លាប់ប្រើ កន្លងមកឡើយ ហើយបើអ្នក ទើបប្រើវា ជា​លើកដំបូងនោះ នឹងឈឺក្បាល វិលមុខ ជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

5 យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​គួរ​តែ​ដឹងពី Linux ថា​តើ​ហេតុ​អ្វី បាន​ជា Hackers ចូល​ចិត្ត​ប្រើ​វាម៉្លេះ?

  • ដោយ: Mai
  • 11:55 PM, 06 February
  • ប្រភព: techviral
  • Tag: ចំណេះដឹងទូទៅ