ជុំទី ២ នៃព្រឹត្តិការណ៍TIFFY Super Fight

ភ្នំពេញ:     ​ភ្នំពេញ​:​ការ​ប្រ​កួ​តឹ​ម្រា​ប់​ជុំ​ទី ២ នៃ​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន​TIFFY ARENA របស់​TV5 ថ្ងៃទី​៧​កុម្ភៈ​នៅសល់តែ​អ្នកខ្លាំង​ចំនួន​១៦​នាក់​ប៉ុណ្ណោះ ។​

​    ​អ្នកខ្លាំង​ទាំង ១៦​នាក់​នេះ​គឺ​សុទ្ធ​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​បឋម​ដែលមាន​អ្នក​ប្រដាល់​ ចំនួន ៣២​រូប​ដែល​ជ្រើសរើស​ចេញពី​បណ្ដា​ក្លិប សមាគម​នានា​ទូទាំង ប្រទេស ។​

​    ​សម្រាប់​ថ្ងៃ​ដំបូង​នៃ​ជុំ​ទី ២ នេះ​អ្នក​ប្រដាល់​ពេជ្រ ម្ទេសខ្មាំង​ក្លិប​អា​រុណ​រះ​កីឡា​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ ពេលនេះ​អ្នកខ្លាំង​ជួប​អ្នកខ្លាំង​ហើយ​តើន​រណា​ជា​អ្នកដើរ​ចេញពី​ការប្រកួត​ នេះហើយ​នរណា​បាន​បន្ត​ឡើងទៅ​ប្រកួត​នៅ​ជុំ​ទី ៣ ទៀត ? ពិតជា​លំបាក​នឹង​ប៉ាន់ស្មាន​ជាមុន​ណាស់ ។​

​    ​កាល​ប្រកួត​នៅ​ជុំ​ទី ១ ពេជ្រ ម្ទេសខ្មាំង​ផ្ដួល​គឿន សុខ​ហេង​ក្លិប​ម្កុដ​រាជសីហ៍​នៅក្នុង​ទឹក​ទី ២ ឯ គុន សំណង​ក៏​មិន​អន់​ដែរ​ព្រោះ​គេ​បាន​ផ្ដ​យល​អ្នក​ប្រដាល់​សុខ ទូ​ក្លិប​ឃ្លាំងមឿង​កីឡា​នៅក្នុង​ទឹក​ទី ២ ដូចគ្នា ។​

​    ​នេះ​ជាការ​ប្រកួត​ដ៏​គួរ​រន្ធត់​មួយ​ព្រោះ​ការ​ដើរចេញ​នៅក្នុង​វគ្គ​នេះ​ ពិតជា​សោកស្ដាយ​ខ្លាំងណាស់ ។ ខ្លាំង​ដូចគ្នា​ពេជ្រ ម្ទេសខ្មាំង​នៅ ឬ គុន សំណង​នៅ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​បឺត សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ចា​ត សីហា​ដែល​មកពី​ក្លិប​អប់រំ​កាយ និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​កាល​ប្រកួត​នៅក្នុង​ជុំ​ទី ១ អ្នក​ប្រដាល់​ចា​ត សីហា​ប្រកួត​ឈ្នះ​គួ​ន ប៊ុន​ហ៊ីម​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ក្នុងខណៈដែល​បឺត សង្ឃឹម​ឈ្នះ​ម៉ន រ៉ៃ​យ៉ា​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ​ដែរនោះ ។​

​    ​សីហា​ជា​អ្នកលេង​ជាយដែន​មួយរូប​ដែលមាន​ប្រវត្តិ​ប្រកួត​មិន​អន់​នោះទេ ។ ចំពោះ​សង្ឃឹម​វិញ​គេ​ជា​អ្នក​ប្រ​ដាល់​ជើង​ថ្មី​ក៏ពិតមែន​តែមាន​អ្នក​ ប្រដាល់​ជើងចាស់​មិនតិច​ទេ​ដែល​គេ​បង្ក្រាបបាន​នោះ ។​ពេលនេះ​សីហា និង​សង្ឃឹម​នរណា​មាន​សមត្ថភាព​កក់​កៅអី​សម្រាប់​វគ្គ ១​ភាគ ៤​ផ្ដាច់ ? ហើយ​នរនា​ត្រូវ​ហាលអាវ​ទៅផ្ទះ​វិញ ?

​    ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​នេះ​អ្នក​ប្រដាល់​ឈាន រស្មី​ក្លិប​ខេត្ត​រតនគីរី​ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រ​ដាល់​ជ័យ វណ្ណៈ​ក្លិប​ឃ្លាំងមឿង​កីឡា ។​
​    ​នេះ​ជាការ​ប្រកួត​សងសឹក​មួយ​ដែល​គេ​គិតថា​រស្មី​ពិតជា​លំបាក​ព្រោះ​កាល​ ប្រកួត​លើក​មុន​រស្មី​ចាញ់​វណ្ណៈ​ដាច់​តែម្ដង ។ គេ​ជឿថា​រស្មី​ពិតជា​ត្រៀមខ្លួន​បានល្អ​ជាង​លើក​មុន​តែ​វណ្ណៈ​ក៏​មិន​ ធ្វេសប្រហែស​ក្នុងការ​ហ្វឹកហាត់​ដែរ ។​តើ​ការ​វ៉ៃ​សងសឹក​នេះ​រស្មី​ធ្វើបាន​សម្រេច​ឬទេ ?

​    ​ហ៊ាញ ខួច​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​សេក មេសា​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​ទូច វីរៈ​ក្លិប​ពុទ្ធ​សេរី​វង្ស​ប្រកួត​ជាមួយ​ប្រាក់ ស៊ីថន​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​