វ៉ាន់ ចាន់វ៉េតលើកនេះឈ្នះ ឬ ចាញ់ ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​៧​កុម្ភៈ អ្នក​ប្រដាល់​វ៉ាន់ ចាន់​វ៉េ​ត​ត​រូ​វ​បាន​ចាប់​គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជាថ្មី​ ម្ដងទៀត​បន្ទាប់ពី​ការប្រកួត​កន្លងមក​មិនសូវ​ជួប​សំណាងល្អ​នោះ ។​

​    ​អ្នក​ប្រដាល់​ថៃ Phayyak Lek ជា​គូប្រកួត​ថ្មី​របស់​ចាន់​វ៉េ​ត ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៦៧ គីឡូក្រាម ។ តាមពិត​ចាន់​វ៉េ​ត​វ៉ៃ​ល្អ​គ្រាន់តែ​គេ​យឺត ហើយ​ការ​វ៉ៃ​ពេលខ្លះ​គេ​ហាក់ដូចជា​កាដូ​មុខ​ឲ្យ​គូ​ប្រ​កួត​វ៉ៃ​ក៏មានដែរ ។​

​    ​ចាន់​វ៉េ​ត​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៦៣​ដង ចាញ់ ១៥​ដង និង ស្មើ​ពិន្ទុ ៣ ដង ។ អ្នក​ប្រដាល់​រូបនេះ​កម្រ​នឹងត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់ ឬ ចុះចាញ់​មុន​ទឹក​ទី ៥ ណាស់​លើកលែងតែ​គេ​ខូច​ជើង​ព្រោះ​ជើង​ក្រោម​គេ​មិន​សូវ​ជា​រឹង​ឡើយ ។​

​    ​ចំពោះ Phayak Lek មិនសូវមាន​នរណា​ស្គាល់​នោះទេ​ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ ​ស្រុក​ខ្មែរ ។ ស្ថិតិ​ប្រកួត​របស់​អ្នក​ប្រដាល់​រូបនេះ​មិន​អន់​នោះទេ គេ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ចំនួន​៦៧ ដង ឈ្នះ ៥៧ ដង  ចាញ់ ១០​ដង ហើយ​ពុំ​ធ្លាប់​ប្រកួត​ស្មើ​នោះទេ ។​

​    ​ការជួបគ្នា​នេះ​អ្នក​ប្រដាល់​មុខ​ថ្មី Phayak Lek ជា​អ្នកឈ្នះ ឬ វ៉ាន់ ចាន់​វ៉េ​ត ជា​អ្នកឈ្នះ ? គួរបញ្ជាក់​ថា​ការ​ប្រកួត​កន្លងមក​ទោះបី​ចាន់​វ៉េ​ត​ចាញ់​ក៏ពិតមែន​ក៏​គេ​ ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។​

​    ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ព្រំ សំណាង​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Khou Ba ដោយ​ពួក​គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​

​    ​សំណាង​គេ​តែងតែ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​មុន​ទឹក​ទី ៥ ស្ទើរ​គ្រប់​ការប្រកួត ។​ជង្គង់ និង កែង​របស់គេ​ជា​អាវុធ​ដ៏​ពិសេស​សម្រាប់​ផ្ដួល​គូប្រកួត ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៦៤​ដង​៦៤​ដង ចាញ់ ៩​ដង​និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Khou Ba វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៨៧​ដង ចាញ់​១១ ដង​និង ស្មើ​ពិន្ទុ ១ ដង ។ ប្រវត្តិ​របស់​គេង​ស្ចា​រ្យ​ណាស់​ហើយ​នេះ​ជា​លើក​ដំ​បូង​ហើយ​ដែល​គេ​មក​ ប្រកួត​នៅ​ស្រុក​ខ្មែរ​ចាំមើល​គេ​ជួប​សំ​ណា​ង​ល្អ ឬ ត្រូវ​សំណាង​វាយ​ឲ្យ​សន្លប់​ដូច​អ្នក​មុនៗ​ទៀត ?