ហ៊ឹម សារ៉ាន់ បន្ទាប់ពីស្រុតចុះវិលមកជួបជាមួយហេង វិឆ័យនៅអាស៊ីអាគ្នេយ៍

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ហ៊ឹម សារ៉ាន់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ហេង​វិឆ័យ​របស់​ក្លិប​កងពលតូច​លេខ​៧០​លើស​ង្វៀន Cambodia Beer របស់ SEA-TV នៅ​រសៀល​ថ្ងៃទី​៧​ឧសភា ។​

​    ​សារ៉ាន់​ស្ទើរតែ​នឹង​ក្លាយជា​អ្នក​ប្រដាល់​កំពូល​ទៅ​ហើយក៏​ស្រុតចុះ​មកវិញ ​ដែល​ជាមួយនឹង​ការស្រុតចុះ​នេះ​ឱ​កាស​ឡើង​សង្វៀន​ប្រកួត​របស់គេ​ក៏​ស្ទើរតែ​ លែងមាន​ដែរ ។​

​    ​ពេលនេះ​សារ៉ាន់​ជួប​ប្រកួត​ជាមួយ​ហេង វិឆ័យ​ដែលជា​អ្នក​ប្រដាល់​មួយរូប​មិន​ខ្សោយ​នោះឡើយ​ទោះបី​គេ​មិនមែនជា​អ្នក​ ប្រដាល់​ចិត្តធំ​ក៏ពិតមែន​តែ​ផ្លែ និង កលល្បិច​របស់គេ​មិន​អន់​នោះទេ​គ្រាន់តែ​ចិត្ត​របស់គេ​មិនសូវ​ធំ​តែ​ប៉ុណ្ណោះ ។​អ្នក​ប្រដាល់​រូបនេះ​ល្អ​ជង្គង់ និង កែង ឯ​ស្នៀត​ទាត់​ក៏​មិន​អន់​ដែរ ។​

​    ​ចំពោះ​សារ៉ាន់​វិញ​គេ​មាន​កណ្ដាប់ដៃ​ល្អ​ធ្ងន់ និង ទាត់​ចេញ​បាន​លឿន​ចំពោះ​ចិត្ត​របស់គេ​វិញ​ក៏​មិនសូវ​ធំ​ដែរ​តែ​បើ​គូប្រកួត​ ខ្សោយ​ជាង​នោះគេ​វ៉ៃ​បានល្អ ។​

​    ​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។ ចាំមើល​ជ័យជំនះ​ជា​របស់​ហេង វិឆ័យ ឬ ជា​របស់​ហ៊ឹម សារ៉ាន់ ?

​    ​គឹម វាសនា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ធន តា​រ៉ា​របស់​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ដោយ​ប្រកួត​គ្នា​ក្នុង​ ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ឯ អ្នក​ប្រដាល់​ផល សុ​ភី​ក្លិប​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ុ​ន ដា​រ័ត្ន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​    ​