រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

Doliprane TVC

​កន្លងមក​ការរំលោភ​យក​ដី​របស់​រដ្ឋ​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច បាន កើត មាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដែល​ទង្វើ​ទាំងនេះ បានធ្វើអោយ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ទូទៅ ។ ប៉ុន្តែ​ពេលនេះ រដ្ឋាភិបាល​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​គឺ​រឹបអូស​ទ្រព្យ​ទាំងនោះ យកមក​ធ្វើជា ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ ដូចជា​ករណី​តំបន់ឆ្នេរ​ឯករាជ្យ​នេះ​ជាដើម ។​
​​

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

ពេលនេះ​របង​ថ្ម​ដ៏​រឹងមាំ ដែល​ហុំ​ព័ទ្ធ​ឆ្នេរ​ឯករាជ្យ ដែល​ក្លាយទៅជា​សម្បត្តិ​ឯកជន អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ​នោះ ត្រូវបាន​វាយកម្ទេច​ចោល​ហើយ ដើម្បី​យក​ឆ្នេរ​នេះ​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ ទុក​សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​លេង ។​ ​លោក ឈិ​ត សេង​ងូ​ន អភិបាលរង​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​គ្រប់គ្រង​តំបន់ឆ្នេរ បាន​មានប្រសាសន៍ថា របង​ថ្ម ដែល​ហ៊ុំ​ព​ទ្ធ័​ឆ្នេរសមុទ្រ​ខាងលើនេះ ជា​គោល​ការ​របស់​រដ្ឋ​ត្រូវតែ​រុះរើ​ចេញ​ឲ្យ​អស់ និង មិន​អនុញាត​ឲ្យ​ធ្វើ​អ្វី​បិតបាំង​តទៅទៀត​នោះ​ទេច ។

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

ដោយឡែក​សំរាប់​សំណង់ ត្រូវ​ទុក​សិន ហើយ​បញ្ហារ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់​​គ្រង និង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កំពុងធ្វើការ​សិក្សា​ផ្នែក​ច្បាប់​បន្ថែមទៀត ដើម្បី​មាន​វិធាន​ការបន្ត ដែល​អាច​និង​ត្រូវធ្វើ​ការដក់ហូត យកមក​ធ្វើជា​ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់ ជា​ធរមាន ដើម្បី​រៀបចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​សាធារណជន ។

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

​ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ ក្នុងការ​រំដោះ​តំបន់ឆ្នេរ​ពី​ក្រុម ហ៊ុន​ឯកជន ត្រឡប់មក​ឲ្យ​សាធារណៈជន​ប្រើប្រាស់​វិញ​នេះ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ ។​ ​ដី​តំបន់ឆ្នេរ​ឯករាជ​នេះ គឺជា​ឆ្នេរ​ប្រវត្តិសាស្ត្រ ដែលមាន​តាំងតែ​ពី​សម័យ​សម្តេច ព្រះ​នរោត្តម សីហនុ មក​ម្លេះ ហើយ​ដើមឡើយ​ឆ្នេរ​តំបន់​នេះ នៅក្នុង​អំឡុង ឆ្នាំ​១៩៨០ មាន​ប្រជាពលរដ្ឋ សាងសង់​តូប និង ខ្ចុ​ស​តូចៗ និង ដាក់​ឆ​ត្រ័ ប្រកបមុខរបរ​លក់​ម្ហូប អាហារ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ។

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

ប៉ុន្តែ​ក្រោយមក​នៅក្នុង​ឆ្នាំ​២០០៨,២០០៩ ប្រជាពលរដ្ឋ ដែល ជា អាជីវករ​លក់ដូរ​ក្នុង​តំបន់​នោះ​ត្រូវបាន ក្រុមហ៊ុន ស៊ា​ង ឈុន​ហេង ធ្វើការ​បណ្តេញ​ក្រុម​អជីវ​ករ​ទាំងអស់​ឲ្យ​ចាក​ចាកចេញ ហើយ​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​សាងសង់​សំណង់ផ្ទះ​ល្វែង​សម្រាប់​លក់​ជា​សម្បត្តិ​របស់ខ្លួន​វិញ ៕​សុថា​ត់​

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​

រដ្ឋ​រឹបអូស​ឆ្នេរ​ឯករាជ្យ​ពី​ឯកជន​