គន្លឹះ​ជួយ​អោយ​ការ​វាយ​អក្សរ​បាន​លឿន​នៅ​លើ iPhone

យើងនឹងណែនាំពី វីធីប្លែកមួយ ដែលទាក់ទង នឹងការ ប្រើប្រាស់ លើក្តារ ចុចដើម របស់ប្រព័ន្ធ ប្រតិបត្តិការ iOS ហើយមិត្ត អ្នកអាន មួយចំនួន ប្រហែលជា មិនដែលដឹង សោះ តាំងពីដើម មក​ទល់ ពេលនេះ។ នេះមិនមែន ជារឿង ចំលែកណាស់ ណាទេ ប៉ុន្តែបែរ ជាមិនសូវ មានអ្នក ប្រើប្រាស់ ដឹងរឿងនេះ ទៅវិញ ហើយពេលនេះ មិត្តអ្នកអាន ទាំងអស់គ្នា នឹងអាច ប្រើប្រាស់វីធី នេះ បានដោយ គ្មានការ លាក់បាំង ទៀតទេ។

គន្លឹះ​ជួយ​អោយ​ការ​វាយ​អក្សរ​បាន​លឿន​នៅ​លើ iPhone

ចូលដល់កថាខណ្ឌនេះ ខេមបូរីផត នឹងរៀបរាប់ចំៗ តែម្តង លើការ ប្រើប្រាស់ ក្តារចុច សំរាប់ វាយអក្សរ នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS តាមរបៀប មួយទៀត ហើយលឿន ជាង ការវាយ ធម្មតាទៀតផង។ សូមអានការ ណែនាំ ខាងក្រោមឲ្យ បានត្រឹមត្រូវ៖

ចូលដល់កថាខណ្ឌនេះ ខេមបូរីផត នឹងរៀបរាប់ចំៗ តែម្តង លើការ ប្រើប្រាស់ ក្តារចុច សំរាប់ វាយអក្សរ នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS តាមរបៀប មួយទៀត ហើយលឿន ជាង ការវាយ ធម្មតាទៀតផង។ សូមអានការ ណែនាំ ខាងក្រោមឲ្យ បានត្រឹមត្រូវ៖

1. អ្នកអាចវាយលេខ ដោយពុំចាំបាច់ ទៅកាន់ក្តារ ចុចលេខ ហើយនៅឈរ នៅក្តារចុច អក្សរដដែល

ត្រង់ចំនុចនេះ យើងចង់ណែនាំថា មិត្តអ្នកអាន អាចឈរ នៅត្រង់ ក្តារចុច ពុម្ពអក្សរ រួចចុចឲ្យជាប់ លើប៊ូតុង ដែលមានលេខ 123 នៅផ្នែក ខាងក្រោម ជ្រុងខាងឆ្វេង រួចវានឹងចេញ ក្តារចុចលេខ ប៉ុន្តែអ្នក មិនត្រូវ ដកម្រាមដៃ ចេញនោះ ហើយប្រញាប់អូស ទៅកាន់ប៊ូតុង លេខ ណាមួយ ដែលអ្នក ចង់បាន បន្ទាប់ដក ម្រាមដៃចេញ វានឹង លោតទៅ កាន់ក្តារ ចុចពុម្ព អក្សរវិញ ដោយធម្មតា ត្រូវឲ្យអ្នក ចុចលើប៊ូតុង 123 នោះដើម្បី ចូលទៅ កាន់ក្តារ ចុចលេខ បន្ទាប់ចុច ប៊ូតុង ABC វិញដើម្បី ត្រលប់មក ក្តារចុចពុម្ព អក្សរវិញ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

គន្លឹះ​ជួយ​អោយ​ការ​វាយ​អក្សរ​បាន​លឿន​នៅ​លើ iPhone

2. អ្នកអាចប្តូរអក្សរពីតូច ទៅធំបាន ដោយពុំចាំ បាច់ចុច Shift រួចទៅចុច លើអក្សរនោះទេ

ត្រង់ចំនុច យើងចង់ណែនាំថា មិត្តអ្នកអាន អាចប្តូរអក្សរ ពីធំបាន ដោយគ្រាន់តែ ចុចលើប៊ូតុង Shift ជាសញ្ញាព្រួញ ឡើងលើ ដែលប៊ូតុងនេះ នៅលើប៊ូតុង 123 ចំនែកឯការ ប្រើប្រាស់ ក៏ស្រដៀង គ្នាដែរ ដោយអ្នក គ្រាន់តែចុច លើប៊ូតុង Shift នេះឲ្យជាប់ រួចអូស ទៅលើអក្សរ ណាមួយដែល អ្នកចង់បាន ឲ្យវាទៅជា អក្សរធំនោះ បន្ទាប់ដកដៃ ដោយពុំចាំបាច់ ចុចលើប៊ូតុង Shift នោះ រួចទៅចុច លើអក្សរ ដើម្បីប្តូរអក្សរ ពីតូច ទៅធំ ឬពីតូចទៅធំ ដូចធម្មតា ឡើយ។

គន្លឹះ​ជួយ​អោយ​ការ​វាយ​អក្សរ​បាន​លឿន​នៅ​លើ iPhone

បន្ទាប់ពីអាន ការណែនាំ ខាងលើនេះរួច មិត្តអ្នកអាន អាចយល់បាន ហើយអាច ព្យាយាម សាកល្បងបាន ដើម្បីសំរួល ដល់ការ វាយអក្សរ ឬលេខ ឬការប្តូរ អក្សរ ពីតូចទៅធំ ឬប្តូរពីអក្សរ ពីធំទៅតូចវិញ កាន់តែរហ័ស និងងាយស្រួល ជាងការចុច មួយៗដូចធម្មតា។ សំរាប់មិត្ត អ្នកអាន មួយចំនួន ដែលបាន ដឹងហើយ គួរណែនាំដល់ អ្នកដែលមិន​ទាន់ដឹង ជាជាងទុក ប្រើតែ ម្នាក់ឯង។

  • ដោយ: Hong
  • 7:20 AM, 07 February
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ