ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

នេះពិតជាងាយស្រួលមែនទែន បើសិនជាមិត្ត អ្នកអានបាន ប្រើប្រាស់ Tweak មួយនេះ។ មិនត្រឹមតែ ងាយស្រួល ក្នុងការដំឡើង តែប៉ុណ្ណោះទេ សូម្បីតែការ ប្រើប្រាស់ វិញក៏ទាន់ចិត្ត និងអាចជួយ សំរួលដល់ការ ចូលទៅកាន់ កម្មវិធីដែល អ្នកឧស្សាហ៍ ប្រើនោះបាន លឿនទៀតផង។

ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

Tweak នេះមាន ឈ្មោះថា BerryC8 ជាប្រភេទ Tweak ដែលអនុញ្ញាត ឲ្យអ្នក ប្រើប្រាស់អាច យកកម្មវិធី ទៅដាក់ នៅលើ Lockscreen បាន ដើម្បីចូល ទៅកាន់ កម្មវិធីទាំងនោះ បានរហ័ស ដោយពុំ ចាំបាច់ ដោះសោរ ជាមុន នោះទេ អ្នកអាចចូល ទៅកាន់កម្មវិធី នោះបានភ្លាម ដោយគ្រាន់តែ សង្កត់លើកម្មវិធី ដែលមាន នៅលើ Lockscreen នោះចុះក្រោម ពេលនោះកម្មវិធី នោះនឹង បើកភ្លាម។

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅកាន់ Sources បន្ទាប់ចុច Refresh
  • បន្ទាប់នៅក្នុង Cydia ដដែរ អ្នកត្រូវទៅ កាន់កន្លែង Search វាយឈ្មោះ BerryC8 បន្ទាប់ធ្វើការ Install

ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

  • បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូល ទៅកាន់ Settings បន្ទាប់អូស ចុះក្រោមបន្តិច រួចចុចចូល BerryC8 បន្ទាប់ Enable វា (បើសិនជា Disable) សម្លឹងមើលមក ខាងក្រោមបន្តិច ចុចលើពាក្យ Add Shortcuts រួចអ្នកត្រូវ ចុចលើលេខ #1 ឬ #2 ដើម្បីជ្រើសរើស កម្មវិធីដាក់ នៅលើ Lockscreen ដែលអាចឲ្យអ្នក ដាក់បាន រហូតដល់ 12 កម្មវិធីឯណោះ។

ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម! ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

  • ត្រលប់ទៅកាន់ BerryC8 វិញអូសចុះ ក្រោមបន្តិច នៅត្រង់កន្លែង Icon Size អ្នកអាចកំណត់ ទំហំនៃ icons របស់កម្មវិធី ទាំងនោះបាន ដោយមាន 4 ទំហំ ចាប់ពីតូចបំផុត (Tiny) រហូតដល់ ធំបំផុត (Large)
  • នៅក្រោម Icon Size នោះ មាន Apps Per Page មួយទៀត ដែលអាច កំណត់ចំនួន កម្មវិធីប៉ុន្មាន ដែលត្រូវបង្ហាញ នៅលើ Lockscreen បានទៀតផង។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

  • បន្ទាប់ពីការកំណត់បានរួចរាល់ អ្នកត្រូវអូស ឡើងនៅក្នុង BerryC8 ដដែល ចុចលើពាក្យ Respring

ដំឡើង Tweak នេះ​ហើយ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បានភ្លាម!

ដើម្បីសំរួលដល់ការប្រើប្រាស់ កម្មវិធីនៅលើ ស្មាតហ្វូនរបស់អ្នក កាន់តែប្រសើរ និងរហ័ស ទាន់ចិត្ត។ អ្នកអាចសាក ប្រើប្រាស់ Tweak នេះ បានដោយគ្មាន ក្តីបារម្មណ៍ ថែមទាំង ងាយស្រួល ក្នុងការដំឡើង ដោយពុំចាំបាច់ បន្ថែម Source ឡើយ ដោយអ្នកគ្រាន់តែ ដំឡើងបាន ដោយឥត គិតថ្លៃ នៅលើ BigBoss’ repository ក្នុង Cydia តែម្តង។

  • ដោយ: Hong
  • 7:27 AM, 07 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ