ចូល​ឆ្នាំ​ថ្មី​ផ្លាស់​ប្តូរ Theme ថ្មី​មួយ​មើល ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដល់​ស្មាតហ្វូន​របស់អ្នក!

Theme លើកនេះ មិនមែនប្លែក គឺស្អាតតែម្តង ហើយក៏មិនចាញ់ Theme ដែលយើង បានណែនាំពី មុនមកដែរ​។ បើអ្នកគិតថា ប្រើប្រាស់ Theme ចាស់ៗធុញ ហើយនោះ អ្នកអាចផ្លាស់ ប្តូរមកប្រើ Theme នេះបាន ដើម្បីលម្អ ដល់ផ្ទៃ Homescreen របស់អ្នក ឲ្យកាន់តែ មានភាព ទាក់ទាញ និងមើល ទៅមិនធុញ។

ចូល​ឆ្នាំ​ថ្មី​ផ្លាស់​ប្តូរ Theme ថ្មី​មួយ​មើល ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដល់​ស្មាតហ្វូន​របស់អ្នក!

Theme នេះឈ្មោះ Avier for iOS9 អាចធ្វើឲ្យ Icon នៅលើ Homescreen និងក្នុង កម្មវិធី Settings មានរូបរាង ប្រកបដោយភាព ស្រស់ស្អាត ហើយពណ៌លើ Icon រាងខ្ចីៗ មិនដិតទេ មើលទៅ ស្អាតម៉្យាង បើបានដាក់រូប Wallpaper ខាងក្រោយពណ៌ ចំរុះទៀត មើលទៅ កាន់តែ ទាក់ទាញ តែម្តង។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំ ខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Avier for iOS9 ហើយធ្វើ ការដំឡើង (បើសិនជាអ្នក ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS ផ្សេងៗ អ្នកអាច ជ្រើសរើសដំឡើង Avier 8 ឬ Avier ធម្មតាបាន ដោយតម្រូវ តាម Version របស់ iPhone អ្នក) ចំនែកឯអ្នក ប្រើប្រាស់ iPad អាចដំឡើង Avier for iPad ។
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការ ចូលទៅកាន់ Settings => WinterBoard => Select Themes រួចធីក យកពាក្យ ដែលមាន Avier នៅពីមុខ ចំនួន 2
  • បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែក ខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នក មិនទាន់ច្បាស់ អ្នកអាច ចុចយក cancel (នៅផ្នែកខាងលើ ជ្រុងខាងស្តាំ) ហើយជ្រើសរើស ឲ្យបាន ត្រឹមត្រូវម្តង ទៀតសំរាប់ iDevice របស់អ្នក មុននឹង ធ្វើការ Respring ដូចការ ណែនាំ ខាងលើ។

ចូល​ឆ្នាំ​ថ្មី​ផ្លាស់​ប្តូរ Theme ថ្មី​មួយ​មើល ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដល់​ស្មាតហ្វូន​របស់អ្នក!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុសពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

ដូចអ្វីដែលយើងបានរៀបរាប់ខាងលើអញ្ចឹង ប្រសិនបើ អ្នកគិតថា Theme ចាស់ប្រើ ធុញទ្រាន់ហើយ អ្នកអាចប្តូរ មកប្រើប្រាស់ theme នេះបាន។

  • ដោយ: Hong
  • 7:44 AM, 07 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ