រូបថត អង្រួនដួងចិត្តមនុស្សពេញពិភពលោក គូស្នេហ៍ថ្មោងថ្មី ស្កាត់ជួបបានត្រឹម៣០នាទីក្នុងឧកាសបុណ្យចូលឆ្នាំចិន

ប្រទេសចិន ៖ តាមកាសែតបរទេសបានអោយគេហទំព័រ សែនសុខ ដឹងថា សំរាប់ថ្ងៃបុណ្យចូលឆ្នាំចិន ជាថ្ងៃដែលគ្រួសាររាប់លាននាក់បានជួបជុំគ្នា ជាថ្ងៃ ហូលីដេដ៏យូរ ។ តែផ្ទុយទៅវិញ គូស្នេហ៏ដែលជាប់ភារកិច្ចបម្រើជាតិមួយគូនេះ គឺបុរសប្តីទាហានការពារព្រំដែនប្រទេសចិននិងភរិយា ជាអ្នកបំរើការលើរថភ្លើង ក្រោយពួកគេទំនាក់ទំនងគ្នា៦ឆ្នាំហើយ និងបានរៀបការជាមួយគ្នា ខែមករា​ឆ្នាំ កន្លងទៅ ហើយបែកគ្នាដោយជាប់ភារកិច្ចរៀងៗខ្លួន​។

គូស្នេហ៍មួយគូនេះប្តីឈ្មោះ Fan Ding ជាទាហានជាប់កាត្វពកិច្ចយោធានៅ ព្រំដែន Guangzhou ខេត្តGuangdong ចំណែកប្រពន្ធអ្នកនាង Lei Yun អ្នក បំរើការលើរថភ្លើងពួកគេទំនាក់ទំនងស្រលាញ់គ្នា៦ឆ្នាំហើយបានរៀបការ កាល ពីខែមុន ក៏បែកគ្នាទៅបំពេញភារកិច្ចរៀងខ្លួន។

   ខណះពេលមុនបុណ្យ ចូលឆ្នាំចិន លោក Fan Ding ជាទាហាន នៅព្រំដែន Guangzhou ខេត្តGuangdong បានរត់មកស្កាត់ជួបប្រពន្ឋក្នុង ចម្ងាយផ្លូវជាង ៣០គីឡូម៉ែត្រ រូបថតបានរំលេចចេញនៅលើបណ្ដាញផ្លូវអារម្មណ៍បង្ហាញ ពីការ ជួបជុំរវាងប្ដីប្រពន្ធទាំងទឹកភ្នែក ដែលគូស្វាមី-ភរិយាថ្មីថ្មោងនេះ ចំណាយពេល 30នាទីនៅជាមួយគ្នាតាំងពីមង្គលការ របស់ពួកគេជាលើកដំបូងគិតចាប់ តាំងពី ពួកគេបានចងរៀបការនៅថ្ងៃទី០១ខែមករា កន្លងមក។

សេចក្តីនឹករលឹកស្រលាញ់ពេញបេះដូងនៃគូស្មេហ័ទាំងពីរបានអង្រួងចិត្តមនុស្ស ពេញពិភពលោក​គឺ ពួកគេបានឈរថតរូបជាមួយគ្នា ប្តីបានទិញ កន្សែងក្រហម បំពាក់អោយប្រពន្ធដែលជាអំណោយទានសម្រាប់បុណ្យឆ្នាំថ្មីមុនពេលនាងចាក ចេញទៅលាទាំងទឹកភ្នែក មុនពេលដែលមានការវិលត្រឡប់ទៅធ្វើការ នៅក្នុង ទីក្រុងផ្សេងគ្នា ដោយក្តីសោកសៅបំផុត៕

ចុះប្រិយមិត្តគេហទំព័រ សែនសុខ មានអារម្មណ៍  បែបណា នៅពេលបានអាន និង ឃើញរូបថត គូស្នេហ៍មួយគូនេះ ??

រូបថត អង្រួនដួងចិត្តមនុស្សពេញពិភពលោក  គូស្នេហ៍ថ្មោងថ្មី ស្កាត់ជួបបានត្រឹម៣០នាទីក្នុងឧកាសបុណ្យចូលឆ្នាំចិន រូបថត អង្រួនដួងចិត្តមនុស្សពេញពិភពលោក  គូស្នេហ៍ថ្មោងថ្មី ស្កាត់ជួបបានត្រឹម៣០នាទីក្នុងឧកាសបុណ្យចូលឆ្នាំចិន រូបថត អង្រួនដួងចិត្តមនុស្សពេញពិភពលោក  គូស្នេហ៍ថ្មោងថ្មី ស្កាត់ជួបបានត្រឹម៣០នាទីក្នុងឧកាសបុណ្យចូលឆ្នាំចិន