​វិធី​ធ្វើ​ ៖ ស៊ុប​ជើងមាន់​

Doliprane TVC

​គ្រឿងផ្សំ​
– ជើងមាន់ ១ គីឡូក្រាម​
– ស្លាបមាន់ ៥០០ ក្រាម​
– ទឹក​ធម្មតា ១៦ ចានចង្កឹះ​
– ខ្ញី​ចាស់​ហាន់​ជា​បន្ទះ ៨ បន្ទះ​
– គល់​ស្លឹកគ្រៃ​ហាន់​កង់ៗ និង ដំ​ទក់​បន្តិចៗ ៦ ដើម​
– ស្លឹក​ក្រូចសើច ៤ សន្លឹក​
– ខ្ទឹមក្រហម​ដំ​បន្តិច ៦ មើម​
– អំបិល ២ ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ៤ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រា​បាយ​កន្លះ​
– ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ​
– ម្ទេសខ្មាំង​ចិញ្ច្រាំ ១ ស្លាបព្រា​បាយ​កន្លះ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​កន្លះ​
– ជីរវ៉ាន់ស៊ុយ ១ ស្លាបព្រា​បាយ ។​

​វិធី​ធ្វើ​
– យក​ជើងមាន់ និង ស្លាបមាន់​លាង​ឱ្យ​ស្អាត​ដាក់​កញ្ច្រែង​សម្រោះ​ទឹក ។​
– ពេល​ទឹក​ស៊ុប​ពុះ​បង់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ខ្ទឹមក្រហម ស្ងោរ​រម្ងាស់​ឱ្យ​ធុំក្លិន​ឈ្ងុយទើប​បង់​ជើងមាន់ និង ស្លាបមាន់​រម្ងាស់​ប្រហែល ២០ នាទី ។
– បន្ទាប់មក​បន្ថែម​រស​ជាតិ​ដោយ​អំបិល ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវ​ខាប់ រួច​រម្ងាស់​ថែម ២០ នាទី​ទៀតសឹម​ដាក់​ទឹកក្រូច​ឆ្មារ ទឹកត្រី និង ម្ទេសកូរ​ឱ្យរលាយ​សព្វ​បិទ​ភ្លើង ។​
– ដួស​ដាក់​ចាន រួច​រោយ​ស្លឹក​ជីរវ៉ាន់ស៊ុយ និង ទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕