វិធី​ធ្វើ : បង្អែម​មើម​ប្លុង​

Doliprane TVC

* គ្រឿងផ្សំ
– មើម​ប្លុង ( ចិត​សម្បក​ស្អាត ) ៥០០ ក្រាម​
– ម្សៅ​មី (Topioca flour ) ២ ចានចង្កឹះ​
– ទឹក​ល័ក្ត​ពណ៌​ក្រហម កន្លះ​ចានចង្កឹះ​

– ទឹក​ល័ក្ត​ពណ៌​បៃតង កន្លះ​ចានចង្កឹះ​
– ទឹក​ធម្មតា ១ ចានចង្កឹះ​
– ទឹក​ស្ករ ២ ចានចង្កឹះ​
– ខ្ទិះដូង ២ ចានចង្កឹះ​

វិធី​ធ្វើ : បង្អែម​មើម​ប្លុង​

* វី​ធី​ធ្វើ​
– មុនដំបូង​ហាន់​មើម​ប្លុង​ជា​ដុំ​បួន​ជ្រុង​តូចៗ រួច​យក​ចំនួន​ពាក់កណ្តាល​ទៅ​ត្រាំ​ក្នុង​ទឹក​ល័ក្ត​ពណ៌​ក្រហម និង ពាក់កណ្តាល​ទៀត​ត្រាំ​ក្នុង​ទឹក​ល័ក្ត​ពណ៌​បៃតង ឬ ទឹក​ស្លឹក តើយ​ប្រហែល ១៥ នាទី ទើប​ស្រង់​ដាក់​កញ្ច្រែង​សម្រោះ​ទឹក ។​
– បន្ទាប់មក​យក​មើម​ប្លុង​ទៅ​លាយ​ច្របល់​ជាមួយ​ម្សៅ​មី​សិន ទើប​យកមក​គោះ​ក្នុង​កញ្ច្រែង ដើម្បី​ទម្លាក់​ម្សៅ​ដែល​នៅសល់​ឱ្យ​ជ្រុះ​អស់ ។

– បន្ទាប់មក​យក​មើម​ប្លុង​នោះ​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​រហូត​ពុះ​អណ្តែត​ឡើងលើ​ទើប​ស្រង់​យកមក​ត្រាំ ទឹក​ត្រជាក់​មួយសន្ទុះ ។​
– ចុងក្រោយ​យក​មើម​ប្លុង​ដាក់​ក្នុង​ចានគោម ព្រមទាំង​ស្រោច​ទឹក​ស្ករ និង ខ្ទិះដូង រួច​បន្ថែម​ទឹកកក​ម៉ដ្ឋ​ជាការ​ស្រេច ៕