៣ជំហាន ​កម្ចាត់​មុនក្បាល​ខ្មៅ​លើច្រមុះ​លឿន​បំផុត! ​(មានវីដេអូ)

ប្រសិន​បើអ្នក​មានបញ្ហា​ជាមួយ​នឹងមុន​ក្បាល​ខ្មៅនៅ​លើច្រមុះ ​ហើយ​អ្នកចង់​កម្ចាត់​ពួកវា​ចេញ​ឲ្យបាន​​លឿន​បំផុត​មែនទេ? ​យើង​សូម​បង្ហាញ​អ្នកនូវ​ដំណោះ​ស្រាយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ និងប្រើ​រយៈ​ពេលខ្លី​បំផុត។

៣ជំហាន ​កម្ចាត់​មុនក្បាល​ខ្មៅ​លើច្រមុះ​លឿន​បំផុត! ​(មានវីដេអូ)
មានមនុស្សជាច្រើនមានបញ្ហាជាមួយនឹងមុនក្បាលខ្មៅ និងព្យាយាមរកវិធីជាច្រើន​ដើម្បី​កម្ចាត់​ពួកវា​ចេញ។ ​នេះគឺ​ជាវិធី​ងាយ​ស្រួល​បំផុត ​និងចំណាយ​តិច​បំផុតដែរ។ ​អនុវត្ត ៣ ​ជំហាននេះ​ កម្ចាត់​មុនក្បាល​ខ្មៅនៅ​លើច្រមុះ​គ្មានសល់។

អនុវត្តតាមជំហាននីមួយៗដូចខាងក្រោម៖
ជំហានទី១៖ ដាំទឹកឲ្យពុះ ហើយចាក់វាចូលទៅក្នុងចានដែកមួយ រួចដាក់មុខ​របស់អ្នក​នៅលើ​ចំហាយទឹក​ ដែល​បានមកពី​ទឹកពុះនោះ ​ក្នុងរយៈពេល​ ១០ នាទី។ ​សូម​កុំភ្លេចថា ​សម្រាប់​វិធីសាស្ត្រនេះ ​គឺជាការ​ចាំបាច់​ត្រូវគ្រប​ដណ្ដប់​ជាមួយ​កន្សែង ​ដូច្នេះ​ហើយ, ​ទើបអាច​នាំចំហាយ​ទឹកបាន​យ៉ាង​ងាយ​ស្រួល​ក្នុងការ​ឆ្ពោះទៅ​កាន់មុខ​របស់អ្នក។

ជំហានទី២៖ ប្រើម្សៅសូដា ១ ស្លាបព្រាកាហ្វេ និងលាយជាមួយទឹកបន្តិច។ ម៉ាស្សា​ល្បាយនេះ​នៅលើ​ច្រមុះ​របស់អ្នក ​ហើយរក្សា​វាទុក​ក្នុងរយៈពេល ​៣-៥ នាទី ​ទើបធ្វើ​ការលាង​សម្អាត​ជាមួយ​ទឹកចេញ។

ជំហានទី៣៖ យកជាតិសនៃស៊ុត មកលាបនៅក្នុងតំបន់ច្រមុះរបស់អ្នក ​ហើយអ្នក​គួរតែ​គ្របដណ្ដប់​វាជាមួយ​ក្រដាស​អនាម័យ ​និងរក្សាវា​ទុកទាល់​តែស្ងួត​ទើបបក​វាចេញ។ ​អនុវត្ត​ជាមួយ​ជំហាន​ទាំង ៣ នេះ ​អ្នកបាន​កម្ចាត់​មុនក្បាល​ខ្មៅនៅ​លើច្រមុះ​គ្មានសល់ ​និងមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត៕

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៣ជំហាន ​កម្ចាត់​មុនក្បាល​ខ្មៅ​លើច្រមុះ​លឿន​បំផុត! ​(មានវីដេអូ)