៤ ចំណុច ធ្វើឲ្យ​គូស្វាមី​រស់នៅជាមួយគ្នាយ៉ាង​មាន​សុភមង្គល

អ្នកអាចនៅតែជំទាស់​ដដែលថា ជីវិតរស់នៅ​ជាមួយមនុស្ស​ភេទផ្ទុយគ្នាពិត​ជាពិបាក ហើយមិន​ចេះស្តាប់​គ្នាឡើយ ប៉ុន្តែគូស្វាមីភរិយា​មានសុភមង្គល​វិញគ្មានជម្លោះបែប​នេះទេ។ ពួកគេដឹង​ថា បុរស និងស្ត្រីមាន​លក្ខណៈខុសគ្នា នៅពេល​បាននៅ​ជាមួយគ្នា អាចធ្វើឲ្យ​ជីវិតកាន់តែ​មាន​ភាពងាយស្រួល។ ខាងក្រោមនេះ​ជារឿងរ៉ាវមួយចំនួន​ដែលធ្វើឲ្យគូស្វាមីភរិយាមាន​សេចក្តីសុខ​៖
 
៤ ចំណុច ធ្វើឲ្យ​គូស្វាមី​រស់នៅជាមួយគ្នាយ៉ាង​មាន​សុភមង្គល
ចេះយកឈ្នះ​​លើជម្លោះ​​
គូស្វាមីភរិយា​ទាំងនេះ​​ដឹងពីការពិតនៅ​ពី​ក្រោយ​ជម្លោះ ដូច្នេះពួក​គេអាច​ដឹងថា អ្វីដែល​​មិនត្រូវធ្វើក្នុង​​ពេលជម្លោះ​​តិចតួច ឬជម្លោះ​​ធ្ងន់ធ្ងរ។ ភាគីម្ខាង​​អាច​ប​ញ្ឈប់ ហើយឲ្យ​​ភាគីម្ខាងទៀត​ជា​អ្នកចាប់ផ្តើម​​ជម្លោះ។ គូស្នេហ៏ទាំងពីរ​ដឹងថា នៅពេលណា​ពួកគេត្រូវបញ្ឈប់​ជម្លោះ ដើម្បីចៀសវាង​កើតបញ្ហា​ស្មុគស្មាញណា​មួយនៅក្នុង​សេចក្តីស្នេហា។
បញ្ហាលុយកាក់​ត្រូវបាន​ស្រុះស្រួលគ្នា
ប្រសិនបើអ្នកទាំងពីរជា​អ្នក​រកប្រាក់​ដូចគ្នា ពួកគេនឹង​ពិភាក្សាគ្នា ហើយរៀប​ចំគម្រោងហិរញ្ញវត្ថុ​របស់​ពួកគេ ហើយសម្រេចសេចក្តីថាតើ ម្នាក់ៗអាច​ចាយវាយ និង​សន្សំប្រាក់​ប៉ុន្មាន។ គូស្វាមីភរិយា​ភាគច្រើន​ត្រូវលែងលះ​គ្នា ដោយសារតែ​បញ្ហា​លុយកាក់។
នៅក្បែរគ្នា
គូស្វាមីភរិយាសុភមង្គល​តែងតែនៅ​ជាមួយគ្នា, នៅក្បែរ​គ្នាជានិច្ច។ គូស្វាមីភរិយា​ត្រូវចេះគោរព​ជីវិត និងសិទ្ធិគ្នាទៅ​វិញទៅមក។ នេះអាចជួយ​រក្សារឿងរ៉ាវគ្រប់យ៉ាង​ឲ្យមាន​សមតុល្យ។
ដំណាក់កាល​បណ្តោះ​អាសន្ន
គ្មានជីវិតអាពាហ៏ពិពាហ៏​ណាដែលល្អឥតខ្ចោះ​ឡើយ ហើយសូម្បីគូស្វាមីភរិយា​ដែលរឹងមាំបំផុតក៏​នៅតែអាចប្រឈមមុខ​នឹងជម្លោះ​ដែរ។ ប៉ុន្តែគូស្វាមីភរិយា​មានសុភមង្គល នឹងស្វែងរក​វិធី ឬគ្រាន់​តែត្រូវរង់ចាំ​ដោយភាព​អត់ធ្មត់ រហូតដល់​កំហឹងចុះ​អន់ថយ។ អ្វីដែល​សំខាន់ត្រូវយល់​ថា វាគ្រាន់តែជាដំណាក់កាល​បណ្តោះអាសន្ន ហើយ​រយៈពេល ២-៣ ខែក្រោយ វានឹងមិនមែន​ជាបញ្ហាទៀត​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៤ ចំណុច ធ្វើឲ្យ​គូស្វាមី​រស់នៅជាមួយគ្នាយ៉ាង​មាន​សុភមង្គល