វីធីទាំង 9 ដែល​​អាច​​ជួយ​​ឲ្យ​​អ្នក​​គេង​​បាន​​លឿន និង​​ស្កប់​​ស្កល់!

តើអ្នកមានដឹងទេថា ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក កើត​ជំងឺ​គេង​មិន​លក់​រហូត​ដល់ 60 លាន​នាក់ នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ យោង​តាម​ការ​សិ​ក្សា​របស់ វិទ្យាស្ថានជាតិ ស្តីពីជំងឺសសៃរប្រសាទ និងជំងឺដាច់​សរសៃ​ឈាមខួរក្បាល ត្រូវបានរកឃើញថា មានប្រជាជននៅសហរដ្ឋអាមេរិក 40 លាននាក់ដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរទាក់ទងនឹងការគេងមិនលក់នេះ។

វីធីទាំង 9 ដែល​​អាច​​ជួយ​​ឲ្យ​​អ្នក​​គេង​​បាន​​លឿន និង​​ស្កប់​​ស្កល់!

ដោយសារឃើញពីទិដ្ឋភាពបែបនេះហើយ ទើបសារពត៌មាន CNN បានខិតខំពាំនាំពត៌មានដែលសំខាន់ៗ និងចំណេះដឹងមួយចំនួន យកមកណែនាំនឹងបង្ការដល់មហាជនដែលមានជំងឺកើតឡើង អាចដោះស្រាយ​បាន ហើយអ្វីដែលគួរឲ្យជៀជាក់នោះ សារពត៌មានបានពាំនាំការណែនាំនេះមកពី​ការសិក្សា​របស់​ក្រុមអ្នក​ជំនាញ​ពិត ដែលបានសិក្សាពីដំណោះស្រាយនៃការគេងមិនលក់នេះ។ មានវីធី 9 យ៉ាង ដែល CNN បានពាំនាំមកជំរាបជូនជាសាធារណៈ ដូចនេះសូមតាមដានទាំងអស់គ្នានៅខាងក្រោម៖

  1. ត្រូវសំរាកអោយបាន 60 នាទីមុនចូលគេង

ប្រសិនបើអ្នកធ្វើការហត់នឿយ ពេញមួយថ្ងៃ ឬធ្វើការហត់ភ្លាមៗ រួចមកគេងភ្លាមបាននោះទេ ដោយសារ​ធ្វើ​បែបនេះ អារម្មណ៍របស់អ្នកមិនស្ងប់ទេ ទាល់តែអង្គុយសំរាកមុនគេងប្រមាណ 60 នាទីសិន បន្ទាប់នោះអារម្មណ៍របស់អ្នកនឹងធូរស្រាល ហើយចូលគេងក៏ឆាប់លក់ដែរ។

  1. ងូតទឹកជាមួយទឹកក្តៅឧណ្ណៗមុនចូលគេង

បន្ទាប់ពីងូតទឹកក្តៅឧណ្ណរួច សីតុណ្ហភាពក្នុងខ្លួនអ្នកត្រូវបានធ្លាក់ចុះ ដូចនេះអ្នកនឹងមានអារម្មណ៍​ងងុយ​គេង ដោយសារចង្វាក់បេះដូងក៏មិនសូវលោតញាប់ ហើយខួរក្បាល និងសារពាង្គគេងផ្សេង​ក៏ចង់​សំរាក​ដែរ។

  1. ពាក្យស្រោមជើងពេលគេង

ការងូតទឹកក្តៅឧណ្ណៗ ពិតជាអាចបញ្ចុះសីតុណ្ហភាពក្នុងខ្លូនពិតមែន តែនៅមិនទាន់គ្រប់គ្រាន់ទេ ដោយ​សារ​សីតុណ្ហភាពខាងក្រៅ អាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលបានភ្លាម ដូចនេះ អ្នកអាចពាក់​ស្រោម​ជើង ដើម្បីធ្វើឲ្យចលនាឈាមដើរបានស្រួល ហើយអាចរក្សាសីតុណ្ហភាព​នៅកម្រិតមួយត្រឹមត្រូវ​និងបាន​យូរ​ទៀតផង ដូចនៅពេលរងារខ្លាំង មនុស្សភាគច្រើនពាក់ស្រោមដៃ និងស្រោមជើង ដើម្បីរក្សា​សីតុណ្ហភាព។

  1. ព្យាយាមអនុវត្តន៍ក្បួន 4-7-8

មិត្តអ្នកអាន អាចនឹងឆ្ងល់ពីក្បួននេះ តែមិនពិបាកទេ ដោយអ្នកគ្រាន់ដកដង្ហើមចូលយឺតៗប្រមាណ 3-4 វិនាទី, បន្ទាប់ទុកខ្យល់នៅក្នុងសួតនោះប្រមាណ 7 វិនាទី រួចបន្តដកដង្ហើមចេញតាមមាត់យឺតៗប្រមាណ 8 វិនាទី។ ការធ្វើបែបនេះ ដើម្បីផ្លាស់ប្តូរចលនាចង្វាក់បេះ និងសំពាធឈាម ដើម្បីធ្វើឲ្យមានអារម្មណ៍​ងងុយ​គេង។

  1. កុំចូលគេងទាល់តែងងុយគេង

នេះពិតជាក្លាយជាទំលាប់មួយមិនល្អ ហើយនិងមិនទៀងទាត់នោះទេ បើអ្នកអាស្រ័យលើការងងុយគេង​បែប​នេះ ដូចនេះអ្នកត្រូវផ្លាស់ប្តូរ មកចូលគេងតាមការកំណត់ម៉ោងត្រឹមត្រូវ វិញ ល្អជាង ដើម្បីឲ្យអ្នកមាន​ទំលាប់ល្អហើយ និងល្អសំរាប់ការសុខភាពផងដែរ។

  1. ព្យាយាមរកវិធីសំរាកអារម្មណ៍នៅពេលថ្ងៃ

អ្នកអាចធ្វើការសំរួលអារម្មណ៍នៅពេលថ្ងៃក៏បានដែរ មិនចាំបាច់ដល់យប់នោះទេ។ ចំនុចនេះក៏សំខាន់ដែរ បើនិយាយពីការយល់សប្តិវិញ គឺពិតជារឿងពិត ដែលអ្នកបានគិត ឬជួបប្រទះនៅពេលថ្ងៃនោះ នៅតែ​​ដោត​ជាប់ដល់អារម្មណ៍អ្នកដល់យល់សប្តិនៅពេលគេង ហើយអាចប៉ះពាល់ដល់ខួរក្បាល និងគេងមិនលក់ ឬ​អាច​យល់សប្តិអាក្រក់ក៏ថាបាន ដូចនេះការសំរួលអារម្មណ៍ពិតជាសំខាន់ ដែលអ្នកគួរធ្វើតាម។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ក្រោកចេញពីក្រែគេង

បើសិនជាអ្នកនៅតែគេងមិនលក់ទៀតនោះ អ្នកគួរព្យាយាមផ្លាស់ប្តូរកន្លែងគេង ឬដើរចុះឡើង ឬអង្គុយ​នៅ​សាឡុង ដើម្បីសំរួលដល់អារម្មណ៍ នៅពេលដែលអ្នកងងុយគេងតិចៗហើយ គួរត្រលប់មកគេងវិញក៏បាន​ដែរ ឬគេងនៅកន្លែងផ្សេងៗក៏បានដែរ បើសិនជាអាច។

  1. លាក់នាឡិការបស់អ្នក

នៅពេលដែលអ្នកកាន់តែខ្វល់លើម៉ោងនោះ ដូចជាអ្នកដាក់សម្ពាធលើខ្លួនឯងអញ្ចឹង អ្នកនៅតែខ្វល់ថា​ពេល​ណា​ទើបគេងលក់ បើថ្ងៃស្អែកត្រូវងើបពីព្រលឹម ហើយមិនដឹងថាទៅទាន់ឬអត់​បើស្មើរហ្នឹងហើយ មិនទាន់គេងលក់។ បែបនេះហើយ អ្នកគួរកុំមើលម៉ោងនៅពេលគេង ហើយរក្សាអារម្មណ៍​ឲ្យស្ងប់​កុំខ្វល់​ខ្វាយ​ច្រើនពេក។

  1. សសេរលើក្រដាស

នេះមិនមែនជាការលេងសើចនោះទេ ហើយចំនុចនេះមានអ្នកជំនាញត្រឹមត្រូវ សិក្សារួចហើយ ទើបហ៊ាន​ណែនាំ​​​ដល់មហាជន ដោយអ្នកគ្រាន់តែសសេរនៅអ្វីដែលអ្នកកំពុងខ្វាយខ្វល់ ឬកំពុងគិតនៅលើ​ក្រដាស​មួយ។ វិធីនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល រហូតដល់មានអារម្មណ៍ងងុយគេងបានទៀតផង។

វីធីទាំង 9 ដែល​​អាច​​ជួយ​​ឲ្យ​​អ្នក​​គេង​​បាន​​លឿន និង​​ស្កប់​​ស្កល់!

មិត្តអ្នកអានដែលមានបញ្ហាគេងមិនលក់ ឬចំណាយពេលយូរជាងរាល់យប់ដើម្បីគេងនោះ អាចសាកធ្វើ​តាមវិធី​ខាងលើបាន តាមលំដាប់លំដោយ ឲ្យបានត្រឹមត្រូវ ពេលនោះអ្នកនឹងទទួលបានអារម្មណ៍ស្រស់​ស្រាយ និងគេងឆាប់លក់ជាងរាល់ដងជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

វីធីទាំង 9 ដែល​​អាច​​ជួយ​​ឲ្យ​​អ្នក​​គេង​​បាន​​លឿន និង​​ស្កប់​​ស្កល់!

  • ដោយ: Hong
  • 7:54 AM, 07 February
  • ប្រភព: CNN
  • Tag: សុខភាព