សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បរិច្ចាគ​ឈាម​

បន្ទាយមានជ័យ: ថ្នាក់ដឹកនាំ​និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ខេត្តបន្ទាយមានជ័យ បាន​បរិច្ចាគ​ឈាម​ជូន មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ដើម្បី​តម្កល់ទុក​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​។​

​លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្ត​,​លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ដែលជា​អនុប្រធាន (​សស​យក​) ខេត្តបន្ទាយមានជ័យ​,​លោកស្រី​ឆាន់ ច័ន្ទ​សោភា ..​និង​សមាជិក​ប្រមាណ​២០​នាក់​បាន​ស្រុះស្រួល​ស្ម័គ្រចិត្ត​ទៅ​បរិច្ចាគ​ឈាម នៅ​ទីពិសោធន៍ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​កាលពី​ថ្ងៃទី​៦​កុម្ភ​:​ឆ្នាំ​២០១៦​។​

​ម្នាក់ៗ​សុទ្ធតែ​បានបង្ហាញ​ពី​ក្តី​រីករាយ ជ្រះថ្លា​ពេល​មាន​សុខភាព​រឹងមាំ កម្លាំង​ខ្លាំងក្លា ស្មារតី​នឹងន ដែល​អាចមាន​លទ្ធភាព​សម​ត្ថិ​ភាព​រួមចំណែក បរិច្ចាគ​ឈាម​ម្តងទៀត​ដល់ទី​ពិសោធន៍​នៃ​មន្ទីរពេទ្យ​ដើម្បី​ពេទ្យ​រក្សាទុក​ចាត់ចែង​យកទៅ​សង្គ្រោះ​ជីវិត ជនរងគ្រោះ ដោយ​គ្មាន​រើសអើង​និង​ឥតគិតថ្លៃ​។​

​លោក​អ៊ុំ រាត្រី​,​លោក​ឈើ​យ ចាន់ណា ,​លោកស្រី​ឆាន់ ច័ន្ទ​សោភា និង​សមាជិក​កត់សម្គាល់ថា មូលហេតុ​បាន​ពួកខ្លួន មក​បរិច្ចាគ​ឈាម ព្រោះ​ជា​ពេលវេលា​សមស្រប​។ ហើយ​ពួកខ្លួន​និង​អ្នក​អ្នក​មិនទានបាន​បរិច្ចាគ​ពេលនេះ​នឹង​ព្យាយាម​ធ្វើ​បន្ត​នៅ​ថ្ងៃក្រោយៗ​ទៀត​។ ពោលគឺ​នេះ ក៏​មិនមែនជា​សកម្មភាព​លើកដំបូង​របស់​ស​សយ​ក ហើយក៏​មិនមែនជា​លើកចុងក្រោយ​ដែរ​។​

​លោកហាស់ ម៉ម​ច័ន្ទ​តារា ប្រធាន​ទីពិសោធន៍​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​និយាយ​ថ្ងៃទី​៦​កុម្ភ​:​ថា​:​ក្នុង​១​ខែៗ មន្ទីរពេទ្យ​នេះ ត្រូវការ​ឈាមស​ង្គ្រោះ​ជិវិត​ជនរងគ្រោះ​មក​សម្រាក​ព្យាបាល​ចំនួន​ពី​៨០​ទៅ​១០០​ប្លោក​។ ហើយ​១​ឆ្នាំៗ​មន្ទីរពេទ្យ​ទទួល​អ្នក​ឈាម អ្នក​បរិច្ចាគ ជាង​១.០០០​ប្លោក​។ ក្នុងនោះ មាន​ឈាម​អ្នកស្ម័គ្រចិត្ត​ក្រៅពី​សាច់ញាតិ មិត្តភក្តិ​មិន​ដល់​១០​ភាគរយ​ឡើយ​។​

​ហេតុនេះ​លោក​អំពាវនាវ​អោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​,​កាកបាទក្រហមកម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ ជួយ​ផ្សព្វផ្សាយ​និង​ធ្វើ​ស្ព​ត ដើម្បី​ទាក់ទាញ អ្នកបរិច្ចាគឈាម​ច្រើនឡើង​ទៀត ទើប​ឆ្លើយតប​តម្រូវការ នៃ​ជនរងគ្រោះ​បាន​៕​

សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បរិច្ចាគ​ឈាម​

សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បរិច្ចាគ​ឈាម​

សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បរិច្ចាគ​ឈាម​