សិស្ស​រៀន​បាន​ចំណាត់ថ្នាក់​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ទទួល​មួកសុវត្ថិភាព​

បន្ទាយមានជ័យ: សិស្សានុសិស្ស​រៀន​ពូកែ​បាន​ចំណាត់ថ្នាក់​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​៦​កុម្ភ​:​ឆ្នាំ​២០១៦ បានទទួល​មួកសុវត្ថិភាព​ពី​លោកស្នងការ​នគរបាល​ខេត្ត​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តបន្ទាយមានជ័យ និង​សប្បុរសជន​ក្នុង​ក្រុង​សិរីសោភ័ណ​។​

​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​និង​សហការី​ព្រមទាំង​សប្បុរសជន បាន​នាំនូវ​មួយ​សុវត្ថិភាព​ចំនួន​១២០​មួក​ទៅ​ចែកជូន​សិស្សានុសិស្ស​រៀន​ពូកែ​បាន​ចំណាត់ថ្នាក់​។​

​អ្នក​ស្រីណាត ស៊ីវ​ឡាយ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​បង្ហាញ​ពី​ដំណើរ​រៀន​បង្រៀន​និង​លទ្ធផល​ការសិក្សា​ជោគជ័យ របស់​សិស្ស​បាន​ចំណាត់ថ្នាក់​។​

​លោកស្នងការ លោក​ប្រធាន​មន្ទីរ​បាន​ណែនាំ អប់រំ​និង​ពន្យល់​ត្រួសៗ​ពី​ការអនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុងនោះ​ផ្តោតលើ​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ក្មេង​ទំនើង ,​ការចៀស​ឆ្ងាយ​ពី​គ្រឿងញៀន បទល្មើស​និង​អបាយមុខ​ទាំងឡាយ ..​ហើយ​ក្មួយៗ​ត្រូវខិតខំ​រៀនសូត្រ ស្តាប់បង្គាប់​ឱ​ពុក​ម្តាយ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ​ដើម្បី​ក្លាយជា​សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ​និង​ពលរដ្ឋ​ល្អ​។​

​លោក​អាត់ ខែម ថ្លែងបន្តថា ចំពោះ​ការចែក​មួកសុវត្ថិភាព​ពេលនេះ​ដល់​ក្មួយ សិស្សានុសិស្ស គឺ​ក្នុង​បំណង​អោយ​ក្មួយៗ យកទៅ​ពាក់​ការពារ​សុវត្ថិភាព ពេល​បើកបរ​និង​ជិះ​ម៉ូតូ​។ ហើយក៏​សូម​ក្មួយ​ជួយ​ផ្សព្វផ្សាយ​ដល់​មិត្តភក្តិ​និង​ឱ​ពុក​ម្តាយ​អោយចូល​រួម​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដូច​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​"​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​"​។​

​នៅ​ថ្ងៃ​ដដែល លោកស្នងការ​និង​កម្លាំង​នគរបាល​ចម្រុះ​បាន​បន្តការងារ​សង្គម បរិស្ថាន​ដូច​យក​រថយន្ត​ទឹក​និង​កម្លាំង​លាង​សម្អាត​តាម​ទី​ស្ក្កា​រ​: ទីសាធារណ​: អោយមាន​សិរី​សួស្តី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​និង​ឆ្ពោះទៅ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំវក​តាម​ច័ន្ទ​គតិ ខាងមុខនេះ នៅតាម​កន្លែងធ្វើការ របស់​នគរបាល​ទួ​ទាំង​ខេត្ត ក្នុងនោះ​មាន​តាម​រោង ខ្ចូ​ស​ឬ​សំយាប​នៃ​គោលដៅ​ប្រចាំការ​និង​ល្បាត​របស់ខ្លួន​ផងដែរ​៕​

សិស្ស​រៀន​បាន​ចំណាត់ថ្នាក់​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ទទួល​មួកសុវត្ថិភាព​

សិស្ស​រៀន​បាន​ចំណាត់ថ្នាក់​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ទទួល​មួកសុវត្ថិភាព​

សិស្ស​រៀន​បាន​ចំណាត់ថ្នាក់​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ទទួល​មួកសុវត្ថិភាព​