សួរសុខទុក្ខ​នគរបាល​យាម ល្បាត​តាម​គោលដៅ​ពេលយប់​នៅ​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ: ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រុមការងារ​ខេត្តបន្ទាយមានជ័យ​ចុះជួយ​ក្រុង​សិរីសោភ័ណ​សួរសុខទុក្ខ​នគរបាល​យាម ល្បាត​ពេលយប់​តាម​គោលដៅ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នៅ​សង្កាត់​នានា​ក្នុង​ក្រុង​។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ មន្ត្រី​ក្រុមការងារ សប្បុរសជន​បានផ្តល់​ដល់​កងកម្លាំង​នូវ​ភេសជ្ជ​:​ដូចជា​ទឹក​សុទ្ធ​ទឹកក្រូច ទឹក​ផ្លែឈើ​និង​ថវិកា មួយចំនួន​។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ ក្រុង​សិរីសោភ័ណ និង​មន្ត្រី​រួមជាមួយ​សប្បុរសជន កាលពី​រាត្រី​ថ្ងៃទី​៥​កុម្ភ​:​ឆ្នាំ​២០១៦​បាន​ចុះទៅ​សួរ​ទុក្ខ ផ្តល់​ការលើកទឹកចិត្ត​និង​ផ្តល់​អំណោយ​ជា អាហារ ទឹក​ភេសជ្ជ​:​និង​ថវិកា ដល់​កម្លាំង នគរបាល​ដែល​ល្បាត និង​ឈរជើង​តាម​គោលដៅ​នានា​ក្នុង​សង្កាត់​ទាំង​៧​នៃ​ក្រុង​។​

​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា កម្លាំង​នគរបាល​ផែន​និង​ការិយាល័យ ចំណុះ​ស្នងការដ្ឋាន អធិការដ្ឋាន​ស្រុក ក្រុង​,​បញ្ជាការដ្ឋាន​វរ​:​សេនា​តូច​ការពារ​ព្រំដែន​និង​ប៉ុ​ស្តិ័​រដ្ឋបាល​ឃុំ សង្កាត់​ទូទាំង​ខេត្ត​ត្រូវ​បានដាក់​ផែនការ​និង​បទបញ្ជា អោយ​គ្រប់គ្រង ទទួលខុសត្រូវ​អនុវត្ត​ន៍​ការងារ​ស្នូល​និង​អន្តរ​គម​ន៍​ក្នុងការ​ទប់ស្កាត់ បង្កា បង្ក្រាប​បទល្មើស​និង​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ទៅគ្រប់​គោលដៅ​នៅ​ទូទាំង​ខេត្ត​ទាំងថ្ងៃទាំងយប់​។​

​ដោយឡែក​ក្នុង​ក្រុង​សិរីសោភ័ណ ជា​ប្រជុំជន​ខេត្ត​កម្លាំង​នគរបាល​មូលដ្ឋាន​និង​ជំនាញ​នានា​ហើយ​ថែម​កម្លាំង​នគរបាល​វរ​:​ការពារ​ព្រំដែន ត្រូវយក​មកជួយ​ឈរជើង​ឆ្លាស​វេន​ផងដែរ​។ សាធារណ​:​ជន ប្រជាជន​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ក៏​ដូច​ក្នុង​ក្រុង​សិរីសោភ័ណ​គាំទ្រ ពេញចិត្ត​និង​ថ្លែងអំណរគុណ​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្តបន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់លោក​អាត់ ខែម ស្នងកា​រនាប​ច្ច​ប្បន្ន​ដែល​បង្កើន​ការ​ល្បាត យាមកាម​យ៉ាងសកម្ម ធ្វើអោយ​មូលដ្ឋាន​កក់ក្តៅ ស្ងប់ស្ងាត់​។​

​ក្នុងនោះ​សប្បុរសជន​ជាច្រើន​បាន​បរិច្ចាគ​ថវិកា សម្ភារ​:​ជួយ​សង់រោង​ខ្ចូ​ស​និង​សំយាប​ជម្រក​ដល់​នគរបាល ដើម្បី​កម្លាំង​ឈរ​ប្រចាំការ បន្ថែម​ពីលើ ប៉ុស្តិ៍​រដ្ឋបាល អធិការដ្ឋាន បញ្ជ​ការដ្ឋាន​និង​ស្នងការដ្ឋាន ដែលមាន​ស្រាប់​។​

​លោក​លី សារី​អភិបាលរង​ខេត្ត​និង​មន្ត្រី​ក្រុមការងារ​សប្បុរសជន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​នគរបាល ដែល​បំពេញការងារ បានល្អ​ប្រសើរ​ជាង ពេលណាៗ​ទាំងអស់​៕

សួរសុខទុក្ខ​នគរបាល​យាម ល្បាត​តាម​គោលដៅ​ពេលយប់​នៅ​ក្រុង​សិរីសោភ័ណ​

សួរសុខទុក្ខ​នគរបាល​យាម ល្បាត​តាម​គោលដៅ​ពេលយប់​នៅ​ក្រុង​សិរីសោភ័ណ​

សួរសុខទុក្ខ​នគរបាល​យាម ល្បាត​តាម​គោលដៅ​ពេលយប់​នៅ​ក្រុង​សិរីសោភ័ណ​