ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

Doliprane TVC

​អ្នកស្រី ឈុំ សិរិ​ម៉ា ជា​តារា​សម្តែង​មួយរូប ដែល​ទើបតែ​ចូលប្រលូក​ក្នុង​អាជីព​សិល្បៈ អ្នកស្រី​គឺជា​ម្តាយបង្កើត​របស់​ស្រី​ស្អាត សូ លីហ្សា អ្នកស្រី​បាន​ចូលប្រលូក​ក្នុង​អាជីព​សិល្បៈ​នេះ អស់​រយៈពេល​ប្រមាណ​ជា​បី​ឆ្នាំ​មកហើយ​គឺ​ដំណាល់​កូនស្រី​របស់​អ្នកស្រី​ដែរ ។ ការបង្ហាញ​វត្តមាន​នេះ ថ្វីត្បិតតែ​អ្នកស្រី​មាន​វ័យ​ជ្រេរ​សម្រាប់​អាជីព​សិល្បៈ​បន្តិច​ក្តី ប៉ុន្តែ​គូប​ផ្សំ​អ្នកស្រី​មាន​ទេពកោសល្យ​សម្តែង​បានល្អ និង មាន​រូប​សម្រស់​សមជា​តួ​អ្នកមាន​ទ្រព្យ ឬ​តួ​ជំទាវ​ផង​នោះ ទើប​ធ្វើឱ្យ​ទីផ្សារការងារ​សម្តែង​ជាច្រើន​បាន​ធ្លាក់​មកលើ​អ្នកស្រី ។​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

​ម្តាយ​តារា​សម្តែង កញ្ញា សូ លីហ្សា រូបនេះ​បាន​បន្តទៀតថា រយៈ​ពេលដែល​អ្នកស្រី​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​នេះ អ្នកស្រី​សម្តែង​បាន​ជិត​ដប់​រឿង​មកហើយ ម្យ៉ាងទៀត​នៅពេលនេះ អ្នកស្រី​កំពុង​សម្តែង​ជា​តួ​ម្តាយ​របស់​តួឯក​ស្រី​បី​រឿង​មានដូចជា​រឿង “​វី​ថី​នារី​” “​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍​” និង រឿង “​វិ​រៈ​នារី​ក្នុង​ភ្លើង​គំនុំ​” ដែល​សុទ្ធតែជា​រឿង​ភាគ​ត្រៀម​ចាក់​ប​ញ្ជាំ​ង​តាម​ស្ថានីយទូរទស្សន៍​ក្នុងពេល​ឆាប់ៗ​នេះ ។​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

​អ្នកស្រី ឈុំ សិរិ​ម៉ា បាន​បន្តថា ស្របពេល​អ្នកស្រី​កំពុង​ថត​បី​រឿង​ក្នុងពេល​តែមួយ​នេះហើយ នៅមាន​ផលិត​កម្មបាន​ហៅ​អ្នកស្រី​ឱ្យ​សម្តែង​ជា​តួ​ម្តាយ​របស់​តួឯក​ស្រី​ចំនួន​បួន​រឿង​ថែមទៀត ។ ប៉ុន្តែ​អ្នកស្រី​មិន​ហ៊ាន​ទទួលយក ព្រោះ​គ្មាន​ពេលវេលា​ឱ្យគេ​ម្យ៉ាងទៀត​រឿង​ដែល​អ្នកស្រី​កំពុង​ថត​នេះ ក៏មាន​រឿង​របស់​ក្រុមហ៊ុន​បរទេស ដែល​គេ​ឱ្យ​តម្លៃ​សម្តែង​ថ្លៃ ដូច្នេះហើយ​ទើប​អ្នកស្រី​មិន​ហ៊ាន​ទទួលយក​រឿង​បន្ថែមទៀត ព្រោះ​ខ្លាច​ធ្វើ​ប៉ះពាល់​ពេលវេលា​នាំឱ្យ​ខូច​ឈ្មោះ ៕ ប្រមា​ញ៉ តារា​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​

ឈុំ សិរិ​ម៉ា ត្រូវប៉ាន់ តួ​ម្តាយ​