ជនសង្ស័យ៤នាក់ កាប់ប្លន់យកម៉ូតូមួយគ្រឿង នៅចំការមន

ភ្នំពេញ ៖ ក្រុមជនសង្ស័យ ៤នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ប្លន់យកម៉ូតូមួយគ្រឿង នាវេលាម៉ោង ១០យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៧ កែងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនរងរបួសត្រង់ក្បាល ឈ្មោះ ឡងឌី អាយុ ១៨ឆ្នាំបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះម៉ូតូតែម្នាក់ឯងមកពីកោះពេជ្រ ស្រាប់មកដល់ចំណុចកើតហេតុ មិនដឹងថា ក្រុមជនសង្ស័យ តាមមកពីពេលនោះទេ បានធ្វើសកម្មភាពមកលើប្រាវតែម្តង និងបណ្តាលអោយដួលម៉ូតូ ហើយក្រុមជនល្មើស បានលើកម៉ូតូជិះចេញដោយសុវត្ថិភាព ។

ជនរងគ្រោះ  បានបញ្ជាក់ទៀតថា ម៉ូតូរបស់ខ្លួនម៉ាកសង់សេ១២៥ ស៊េរី២០១៣ ឡើងស៊េរី២០១៥ ពាក់ស្លាកលេខ កណ្តាល 1O-3035 ។ ក្នុងហេតុការណ៍កាប់ប្លន់នេះ គេពុំបានឃើញសមត្ថកិច្ខខណ្ឌចំការមន ចុះមកអន្តរាគមន៍ កំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់នោះទេ ៕