តេជោ សែន និងភរិយា ជូនពរបងប្អូន ខ្មែរ-ចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា និងភរិយា នៅព្រឹកថ្ងៃទី៧ខែកុម្ភ: នេះ បានជូនពរដល់បងប្អូនខ្មែរ-ចិន ទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា កញនុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចបានសរសេរថា "នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី ៧-៩ខែ កុម្ភះ ២០១៦ នេះ ខ្ញុំនិងភរិយា សូមជូនពរបងប្អូន ខ្មែរ-ចិន ទូទាំងប្រទេស សូមជួបតែសំណាងល្អគ្រប់ៗគ្នា"។

សម្តេចបានបញ្ជាកលទៀតថា " ទន្ទឹមនិងនេះ ខ្ញុំសូមបងប្អូនប្រយ័ត្នប្រយ៉ែងចំពោះភ្លើងទៀនធូប និងពេលដុតក្រដាស់សែនជាដើម គឺត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការ ឆាបឆេះជាអគ្គីភ័យផ្សេងៗ។ ក្នុងពេលចូលឆ្នំានេះ សូមបងប្អូនបើករបរគោរពច្បាប់ចរាចរណ៍ និងសូមកុំសេពគ្រឿងស្រវឹងពេលបើកបរ។ ខ្ញុំសូមជូនពរបានសប្បាយរីករាយនៅក្នុងបុណ្យចូលឆ្នាំចិនទាំងអស់គ្នា"៕

តេជោ សែន និងភរិយា ជូនពរបងប្អូន ខ្មែរ-ចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន