ហាងតាម៉ាប់ ជ្រូកខ្វៃ ក្នុងមួយថ្ងៃ លក់ដាច់ជាង៤០០ក្បាល

ភ្នំពេញ៖ ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន-វៀតណាម នេះ ហាងតាម ម៉ាប់ លក់ជ្រូកខ្វៃ ដែលស្ថិតនៅផ្សារ៧មករា ក្នុងខណ្ឌទួលគោក អាចលក់អស់ជ្រូកប្រមាណ៤០០ក្បាល ដែលនេះជាចំនួនច្រើន រហូតពេលខ្លះទទួលធ្វើជូនមិនទាន់ផង ទាំងនោះក៏ព្រោះសេវាកម្មហាងនេះល្អ ហើយជាពិសេស គឺរសជាតិឆ្ងាញ់តែម្តង។

លោក នួង គន្ធារ៉ា ដែលជាកូនម្ចាស់ហាងតាម៉ាប់ ខ្វៃជ្រូកម្តុំផ្សារ៧មករា នេះបានអោយដឹងថា គិតត្រឹមល្ងាចថ្ងៃទី៦ ខែកុម្ភ: ហាងរបស់លោកលក់ដាច់អស់ជ្រូកចំនួនជាង៤០០ក្បាល ហើយពេលនេះក៏កំពុងទទួលការ កុំម៉្មង់ពីភ្ញៀវជាងបន្ថែមទៀត សម្រាប់យកទៅសែននៅព្រឹកថ្ងៃទី៧ ខែកុម្ភ:នេះ។

លោក នួង គន្ធារ៉ា បានបន្តទៀតថា ភ្ញៀវភាគច្រើនគាត់កាម្ម៉ង់ ជ្រូកទម្ងន់៤គីឡូ ៥គីឡូ និង៦គីឡូក្រាមជាដើម ពួកគាត់ភាគច្រើន ចូលចិត្តហាងនេះណាស់ ដោយសារសេវាកម្មល្អ និងវិធីខ្វៃមានរសជាត់ឆ្ងាញ់ជាងហាងដទៃ ព្រោះហាងតាម៉ាប់ យកជ្រូកស្រែមកខ្វៃ។

លោក មុន្នី ជាភ្ញៀវប្រចាំហាង តាម៉ាប់ ដែលកំពុងដើររកទិញជ្រូកខ្វៃសម្រាប់សែននោះ បានអោយដឹងថា គាត់ជាម៉ូយប្រចាំហាងនេះរាប់ឆ្នាំហើយ គាត់ចូលចិត្តទិញជ្រូកខ្វៃនៅហាងតាម៉ាប់ព្រោះជ្រូកល្អ ហើយឆ្ងាញ់។

លោកមុន្នី ក៏បានអោយដឹងទៀតថា ក្រៅតែពីលោកផ្ទាល់ សាច់ញាតិលោកមួយចំនួនទៀតក៏ជាមួយនៅហាងតាម៉ាប់ លក់ជ្រូកខ្វៃនេះផងដែរ។

ហាងតាម៉ាប់ លក់ជ្រូកខ្វៃ ដែលមានទីតាំងនៅមុខផ្សារ៧មករា ទល់មុខផ្សារទួលគោកនេះ កំពុងទទួលបានការកោតសរសើរពីអតិថជន ក៏ព្រោះតែហាងនេះខ្វៃជ្រូកមានរសជាតិឆ្ងាញ់ ជាពិសេសប្រើជ្រូកស្រែ មិនមានការចិញ្ចឹមអោយសីុចំណីគីមីនោះឡើយ៕

ហាងតាម៉ាប់ ជ្រូកខ្វៃ ក្នុងមួយថ្ងៃ លក់ដាច់ជាង៤០០ក្បាល