អារក សម្លាប់បុរសម្នាក់ បង្កការភ្ញាក់ផ្អើល នៅខ្សាច់កណ្តាល

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ថា មានបុរសម្នាក់ត្រូវបានគេឃើញប្រទះស្លាប់ ដោយសារត្រូវគេអារក នៅវេលាម៉ោង១១យប់ថ្ងៃទី ៦ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សេចក្តីរាយការណ៍ដដែលឲ្យដឹងថា នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ៦និង០០នាទី ជនរងគ្រោះបានដើរចេញផ្ទះជាមួយឈ្មោះ ឌឹម ចក់ ភេទប្រុស អាយុប្រហែល ៥៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា ថានាំគ្នាទៅផឹកស្រានៅផ្ទះឈ្មោះ ឃ្លាំង យ៉ាន់ រហូតដល់ម៉ោង ១១និង០០នាទី នាថ្ងៃដដែល ក៏មានមនុស្សប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើផ្លូវថ្នល់ក៏ស្រែកឆោឡោ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល ។

ក្រោយពីសមត្ថកិច្ចជំនាញបច្ចេកទេសបានពិនិត្យលើខ្លួនសាកសពមានរបួស ២កន្លែង លើថ្ងាសខាងឆ្វេង១កន្លែង និងលើបំពង់កស្នាមដាច់ដល់ឆ្អឹង៕