ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​​ព្រៃវែង​ ៖ លោក ​ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជា​ជប​កម្ពុជា​ស្រុក​កញ្ជ្រៀច ​និង​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ត្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ បាន​អញ្ជើញ​​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​កុំ​ព្យូ​ទ័រ​អេ​ល​អិ​ល ​​ដើម្បី​ដាក់​ឲ្យ​សិស្សានុសិស្សឃុំ​ត្នោត​ទាំងមូល​បាន​សិក្សា​រៀនសូត្រ ​​និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារសមា​ជិ​កសមាជិកា​ឃុំ សិស្សសាលា​អនុ​វិទ្យាល័យ​ត្នោ និង​មាតាបិតា អាណាព្យាបាល ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ ។

លោក​ ឡុ​ង ស្រេង ​បាន​ថ្លែង​​​ថា យុវជន​ជា​​កម្លាំង​​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការ​ច្នៃ​​ប្រឌិត​ថ្មីៗ ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ខ្លួន​ឯង​ឲ្យ​ក្លាយជា​សសរទ្រូង​ក្នុង​ភាព​ជា​អ្នកដឹកនាំ យុវជន​ត្រូវ​ចេះ​ពង្រឹង និង​បង្ហាញ​ពី​សមត្ថភាព ទស្សនវិស័យ​ឲ្យ​បាន​ទូលំទូលាយ មាន​តែ​ការ​ស្រវា​យក​​​ចំណេះដឹង​ បច្ចេក​វិ​​ជ្ជា​តាម​រយៈ​កុំ​​ព្យូ​ទ​រ័​នេះ​ហើយ ឲ្យ​ស្រប​ពាក្យ​ថា​ ​​ទំពាំងស្នង​ឫ​ស្សី​ ។ ​ម​ជ្ឈមណ្ឌល​​មាន​កុំព្យូទ័រ​ចំនួន​២០​គ្រឿង អនាគត​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំត្នោត ​នឹង​​ពង្រីក​បន្ថែម​ទៀត​សំខាន់​ឲ្យ​តែ​ប្អូន ៗ សិស្សានុសិស្ស​យល់​ពី​អ្វី​ដែល​ជា​បំណងប្រាថ្នា​របស់​ទេវតា​ខំ​ជួយ​នេះ ។

លោក ​ឡុ​ង ស្រេង ​បាន​បន្ត​ថា ការ​កើត​មាន​ម​ជ្ឍ​មណ្ឌល​បណ្តុះ​ប​ណ្តា​ល​កុំព្យូទ័រ​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​​កម្លាំង​កាយ​ចិត្ត​​របស់​ក្រុមការងារ ដោយ​​សុំ​ការ​គាំទ្រ​ពី​គ្រប់​ម​ជ្ឈ​ដ្ឋា​ន ដូច​ជា ​កុំព្យូទ័រ​ចំនួន​២០​គ្រឿង​នេះ ជា​អំណោយ​ទឹកចិត្ត​ដ៏​សប្បុរស​ធ​ម៌​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ជំទាវ ហ៊ុន គឹ​ម​ឡេ​ង ព្រោះ​ចង់​ឲ្យ​ប្អូន​ៗ​សិស្សានុសិស្ស​បាន​ចេះ​ផ្នែក​បច្ចេក​វិ​ទ្យា​នេះ ​និង​មាន​​សប្បុរសជន​មួយ​ចំនួន​ទៀត បាន​ចូលរួម​ជួយ​​​​ជាសម្ភារ​បរិក្ខា​ផ្សេងៗ​ដល់​ក្រុមការងារ​យើង​ដែរ ។

​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​បាននិង​កំពុង​បន្ត​ជួយ​ជ្រោមជ្រែង​ យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ផល​លំបាក​របស់​ប្រជាពលរដ្ឋ គិត​ចាប់តាំងពី​ថ្ងៃ​៧​មក​រា ​១៩៧៩ ​បន្ទាប់​ពី​​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​​​ប៉ុលពត ឲ្យ​មានការ​អភិវឌ្ឍប្រទេស​ជាតិ​បាន​រីក​​ចំរើន​រហូត​​មក​​ដល់​សព្វ​ថ្ងៃ ៕