ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តតាកែវ ៖ ​ផ្ទះវេរនិងដកបា្រក់តាមប្រព័ន្ឋវីង(Wing) ​មួយកន្លែងស្ថិតនៅក្នុងភូមិខ្នាទង់​​ ឃុំកុមាររាជា ស្រុកបាទី​ បានត្រូវក្រុមចោរ​ប្រដាប់អាវុធមួយក្រុមប្រដាប់​ដោយ​កំាភ្លើងAK៥ដើម និងខ្លី២ដើម ​កាលពីយប់ថ្ងៃទី០៥ កុម្ភៈ​ ២០១៦ ​កាត់សោរទ្វារផ្ទះចូលទៅប្លន់ភ្ជង់​បាញ់ម្ចាស់ផ្ទះប្រមូល​យកលុយអស់​ជិត១ម៉ឺនដុល្លារ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ជនរងគ្រោះជាម្ចាស់ផ្ទះប្រពន្ឋឈ្មោះ​ នួន សំណាង​ អាយុ២៧ឆ្នាំ ​បានត្រូវក្រុមចោរបាញ់រង​របួសដៃខាងស្តំា ចំណែក​ប្តីឈ្មោះ រស់​ ប៊ុនលី អាយុ៣៧ឆ្នាំ ។ ​មកដល់ព្រឹកថ្ងៃទី០៧ កុម្ភៈនេះ​ សមត្ថកិច្ចនៅមិនទាន់​កំណត់បានមុខសញ្ញានៅឡើយទេ ៕