លោក អូបាម៉ា និងលោកស្រី ផាក ដាក់សម្ពាធដល់ចិន ដើម្បីដាក់ទណ្ឌកម្មដល់កូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ ដោយសារចិន ជាអ្នកទទួលកិច្ចការ ក្នុងការដាក់បន្ទុក នៃការផ្តល់សច្ចាប័ន ទៅលើប្រទេស កូរ៉េខាងជើង ប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងត្បូង បានទំនាក់ទំនងដោយផ្ទាល់ទៅកាន់លោក ស៊ី ជិនពីង ដើម្បីដាក់ទណ្ឌកម្មឲ្យខ្លាំងទៅលើកូរ៉េខាងជើង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃសុក្រម្សិលមិញ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោកស្រី ផាក ជិន ហេ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង តាមរយៈទូរស័ព្ទដោយផ្ទាល់ ក្នុងពេលខុសគ្នា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដើម្បីឲ្យចិន ដាក់ទណ្ឌកម្មខ្លាំងក្លាដល់រដ្ឋាភិបាលកូរ៉េខាងជើង ដោយទាមទារឲ្យមានការវាយតម្លៃបន្ទាប់ពីរដ្ឋាភិបាលនេះសាកល្បងនុយក្លេអ៊ែរកាលពីពេលថ្មីៗ នេះ ។

គួររំលឹកថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលគេស្គាល់ច្បាស់ថា វាជាគ្រាប់បែកមួយប្រភេទបង្កើតឡើងដែលមានសមាសធាតុផ្សំពីអ៊ីដ្រូសែន ។

លោក ស៊ី ក៏បានទទួលសារផ្លួវការមួយនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះពីលោកស្រី ផាក ដោយកូរ៉េខាងត្បូងចង់រឹតបន្តឹង ចំណងមេត្រីភាពជាមួយចិន ។

នៅក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទអស់រយៈពេល៤៥នាទី នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយវិមានខៀវ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា "លោកស្រីប្រធានាធិបតី ផាក បានគូសបញ្ជាក់យ៉ាងមឺងម៉ាត់ និងដំណោះស្រាយយ៉ងមានប្រសិទ្ធិភាព ដែលអាចជំរុញឲ្យកូរ៉េខាងជើងផ្លាស់ប្តូរនូវគម្រោងការរបស់ខ្លួន និងឲ្យយល់ព្រមតាមការអនុម័ត ដែលប្រកាសដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិលើបញ្ហានុយក្លេអ៊ែរនេះ" ៕