បុរស​ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ: សាកសព​ជនបរទេស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ពូក​ក្នុង​បន្ទប់​ជួល​លេខ​131​ក្នុង​បឹង​ហ្គា​ឡូ Cozy Resort កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុមទី​១២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សាកសព​ឈ្មោះ MCLEAAN RALPH DOUGLAS អាយុ​៧២​ឆ្នាំ សញ្ជាតិ New Zealand  កាន់​លិខិតឆ្លងដែន​លេខ  LN310134 សុពលភាព ថ្ងៃទី​16.05.2017​។ សមត្ថកិច្ច​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​ជួល​បន្ទប់​ស្នាក់​កាលពី ថ្ងៃទី 04.02.2016​។

​សមត្ថកិច្ច​បច្ចេក​ទេ​កោសល្យវិច័យ​និង​គ្រូពេទ្យ​ពិនិត្យ​សព​បា​នស​ន្នឹ​ដ្ឋា​ន​ថា​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​៕

បុរស​ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​នៅ​ក្រុងព្រះសីហនុ​

បុរស​ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​នៅ​ក្រុងព្រះសីហនុ​