រថយន្ត​កាមរី​ឆ្លាម និង​ម៉ូតូ បុក​គ្នា បណ្តាលអោយ​៣​នាក់​ស្លាប់ ឪពុកម្តាយ​និង​កូន​អាយុ​១​ខួប នៅ​ស្រុក​ព្រៃនប់​

​ព្រះសីហនុ: រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បាន​បើក​ទៅ បុក​នឹង​ម៉ូតូ  ផ្តាច់ជីវិត​មនុស្ស​ចំនួន​៣​នាក់​ឪពុកម្តាយ​និង កូន​អាយុ​១​ខួប​នៅនឹងកន្លែង នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩ ,១៦០ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ស្រុក​ព្រៃនប់​បានអោយដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត កាមរី​ឆ្លាម ពណ៌​ស្ករ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ក្នុងទិសដៅ ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ បាន​បុក​ម៉ូតូ​ម៉ាក MD ពណ៌​ក្រហម មាន​ទិសដៅ​បញ្ច្រាស់​គ្នា​ពេញទំហឹង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​នៅ​និង​កន្លែង កើតហេតុ​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប​ន្ត​ថា គ្រោះថ្នាក់​នេះ បណ្តាល​ឈ្មោះ គង់ សំអឿន អាយុ​៣៥​ឆ្នាំ ប្តី ជា​កម្មករ​ចាំចំការ មាន​ទីលំនៅ ភូមិ​កែវផុស ឃុំ កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ និ​ន កឹម​យេ អាយុ​២៩​ឆ្នាំ ជា​កម្មករ​ចាំចំការ និង​កូន​ឈ្មោះ អឿន យូ​ហាន ភេទ​ប្រុស អាយុ​១​ឆ្នាំ  ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​ភ្លាមៗ ចំណែក​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៤០១​បាន​សហការគ្នា ដើម្បី​គ្រប់គ្រង​កន្លែងកើតហេតុ និង​តាម​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត អោយមក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​

​ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​ចំពោះ​វត្ថុតាង​ឡាន​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕