យុវជន ម្នាក់ ប្តឹង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ពាក់​ស័​ក្ត​១ នៅ​ក្រុងព្រះសីហនុ បានធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​មកលើ​ខ្លួន​

ព្រះសីហនុ: យុវជន​ម្នាក់​ឈ្មោះ ឆន ភី​ណូ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣​សង្កាត់​១​ក្រុង​-​ខេត្ត​ព្រះសីហនុ បានដាក់​ពាក្យបណ្តឹង មក​ស្នងការដ្ឋាន ខេត្ត​ព្រះសីហនុ ជួយ​រក​យុ​ត្តិ​ធរ​អោយ​ខ្លួន​ដោយ​ចោទ​លោក ផាត់ ស៊ីផុន មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ពាក់​ស័​ក្ត​១ បាន​យក​ខ្នោះដៃ វាយ​មកលើ​ខ្លួន យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​អ​យុ​ត្តិ​ធរ​បំផុត​។​

​យុវជន ឆន ភី​ណូ បាន​រៀបរាប់ថា​នៅ​យប់​ម៉ោង​១​នឹង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៦​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​មនុស្ស​មួយក្រុម ស្លៀកពាក់​ស៊ីវិល​មាន​គ្នា​ពី​៣​ទៅ​៤​នាក់​ដែល​ក្នុងចំណោម​នោះ​មាន​លោក ផាត់ ស៊ីផុន បានមក​សួរ​ខ្លួន​ថា​មាន​ស្គាល់​បក្សពួក​ដែល​វាយ​បង​​ប្អូន​លោក​ដែរ​ឬក៏​អត់ ពេលនោះ​រូបខ្ញុំ​បាន​ប្រាប់ថា​ស្គាល់មុខ​២​នាក់ ក្នុងពេលនោះ​លោក ផាត់ ស៊ីផុន បាន​គំរាម​មកលើ​ខ្លួន​ថាបើ​អា​ហែង​មិន​នាំ​អញ​ទៅ​ចាប់​អា​ពួក​ណឹ​ង​ទេ​អា​ហែង​ងាប់​បោះ​អញ​ហើយ ភ្លាមៗ​នោះ ស្រាប់តែ​បងប្អូន​លោក ផាត់ ស៊ីផុន ដែល​ត្រូវ​បក្សពួក​មួយក្រុម​ទៀត​វាយ​នោះបាន​ចង្អុល​មកលើ​ខ្លួន​ចោទថា ខ្លួន​ជា​អ្នក​វាយ​ទៅវិញ​ដោយ​មិនដឹង​ហេតុផល​អ្វី​ផង​ស្រាប់តែ​លោ ផាត់ ស៊ីផុន បាន​យក​ខ្នោះដៃ​ពាក់​នៅលើ​ដៃ​វាយ​ដាល់​យកៗ​នឹង​ឡើង​ជង្គង់​ចំ​ពេញ​ដើមទ្រូង​ធ្វើអោយ​រងរបួស​ពេញ​ក្បាល ភ្នែក នឹង​ពេញ​ខ្លួន​តែម្តង​បន្ទាប់​បាន​រុញ​ចូលក្នុង​រថយន្ត​ដោយមាន​ការច្រឡំ​គេ​ក៏​លែងខ្លួន​មកវិញ​ក្នុង​យប់នោះ​។​

​យុវជន​រូបនោះ​បាន​រៀបរាប់​បន្តទៀតថា​លុះដល់​ព្រឹក​ឡើងខ្លួន​នឹង​ម្តាយ​ខ្លួន​កើត​ទុក​មិន​សុខចិត្ត​ក្នុង​រឿងនេះ​ក៏បាន​ទៅ​ល់​ស្នងការ​សួរ​រឿងនេះ​ឡើងវិញ​ចៃដន្យ​ជួប​នុ្ស​ជួប​មនុស្ស​ដែល​ចោ​ទ្លួ​ន​ថា​វាយ​នោះ​រូប​ខ្លួន​បាន​សួរថា​ហេតុ​អី​បានជា​ចោទថា​ខ្ញុំ​វាយ​លោក​ឯង ពេលនោះ​បុគ្គល​នោះ​ឆ្លើយ​យ៉ាងខ្លី​ថា​ខ្ញំ​ុ​អត់​ស្គាល់​លោក​ទេ​ខ្ញុំ​មិនបាន​ចោទ​លោក​នោះទេ​។​

​ដោយ​ឃើញ​អំពើ​ឃោរឃៅ​អមនុស្ស​ធរ​បែបនេះ​លោក អេង វុទ្ធី មេកង​ជីវពល​តំបន់​ទំនប់រលក​ភូមិ​៣​សង្កាត់​១ បានធ្វើ​លិខិត​ផ្តិតមេដៃ ក្រុម​ជីវពល ប្រមាណ​៧​នាក់ ធ្វើ​សាក្សី អោយ​យុវជន រងគ្រោះ​ឈ្នោះ ឆន ភី​ណូ ដែល​បុគ្គល​ខាងលើ​វាយ​ប្រមាទ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នេះ​ដោយ​ប្រើ​ខ្នោះដៃ វា​យស​ន្ថ​ប់​ទៅលើ ជនរងគ្រោះ នឹង​ឡើង​ជង្គង់​ចំ​ដើមទ្រូង​អាង​ខ្លួន​ជា​មន្ត្រីនគរបាល​។​

​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ករណី​អំពើ​ហឹ​ង្សា​នៅ​ទំនប់រលក ភូមិ​៣​សង្កា​ត​១ ក្រុងព្រះសីហនុ នៅ​យប់ រំលង​អ​ធ្រា​ត ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ លោក​បានដឹង ដោយសារ​ជនរងគ្រោះ​បង្ហោះ​រូបភាព មក​លោក ហើយ​លោក​បាន អោយ​ជនរងគ្រោះ ដាក់ពាក្យ​ប្តឹង​មក​ស្នងការ​ប្រសិនបើ​បុគ្គល ឈ្មោះ ផាត់ ស៊ីផុន​នេះ​បាន​ប្រ​ព្រឹ​ត​ដូច​ការចោទប្រកាន់​រប​ស់ជន​រងគ្រោះ​មែន លោក​នឹង​បង្កើត​ក្រុម​ព្រឹក្សា ពិន័យ ដាក់ពិន័យ​បុគ្គល​នោះ តាមច្បាប់​៕​