ទស្សនា វីដេអូ បទចំរៀង អំពីប្រវត្តិនៃ ដើមកំណើត ឈ្មោះ "ទៀ បាញ់"

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក បានបង្ហាញអំពីវីដេអូ បទចំរៀង ដែលរៀបរាប់អំពីដំណើរ ជីវិត និងប្រវត្តិនៃឈ្មោះ "ទៀ បាញ់" ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានសរេសរថា "Video នេះ កូនៗរបស់ខ្ញុំបានធ្វើអោយ ! ជាអនុស្សាវរីយ៍ជូនខ្ញុំនៅថ្ងៃបុណ្យខួបកំណើតលើកទី៧០ ឆ្នាំកន្លងមក ស្តីអំពីជីវប្រវត្តិរបស់ខ្ញុំ ដែលត្រូវគេចាប់ចងយក ទៅបាញ់ចោល និងជាដើមកំណើត នៃឈ្មោះ " ទៀ បាញ់ " ។

ក្នុងនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានរៀបរាប់អំពីប្រវត្តិខ្លះផងដែរថា "នៅឆ្នាំ ១៩៦៧ ខ្ញុំបានភៀសខ្លួនពីខេត្តកោះកុង ទៅកាន់ទឹកដីថៃ ដោយមានឈ្មោះជាភាសាថៃថា ប៊ុន ឈួយ ដែលមានន័យជាភាសាខ្មែរយើងថា បុណ្យ ជួយ មានមុខរបរជាអ្នកនេសាទ តែការពិតជាកម្លាំងចលនា តស៊ូស្នេហាជាតិ ដោយរងចាំតែបញ្ជាពីថ្នាក់លើ ក្នុងពេលនោះខ្ញុំ បានឡើងចុះពីថៃ មកខេត្តកោះកុងជាញឹកញាប់ និងបានស្គាល់ភូមិសាស្ត្រយ៉ាងច្បាស់ នៅមូលដ្ឋានខេត្តកោះកុង"។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់ទៀតថា "ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ១៩៦៨  ក្រុមកម្លាំងតស៊ូរបស់ខ្ញុំដោយមានការសហការ ជាមួយនិស្សិតមកពីភ្នំពេញ និងជួរគណ:ដឹកនាំតស៊ូខេត្តកោះកុង បានទទួលបញ្ជា រៀបចំកុប្បកម្មប្រមូលអាវុធពីខ្មាំង ដោយទទួលភារកិច្ចតាមមុខព្រួញ និងបានរៀបចំផែនការ រួចជាស្រេច ខ្ញុំត្រូវបានទទួលមុខព្រួញអោយដកកាំភ្លើង និងគ្រាប់ ព្រមទាំងគ្រាប់បែកពីខ្មាំង។ ជាលទ្ធផលដ៏ត្រចះត្រចង់ ក្រុមកម្លាំងនៃចលនាតស៊ូស្នេហាជាតិ ដណ្តើមប្រមូលអាវុធបានទូទាំងខេត្ត.....ទំរាំមានថ្ងៃនេះ !"៕

សូមទស្សនាខ្សែវីដេអូន ដែលរៀបរាប់អំពីប្រវត្តិនៃដើមកំណើតឈ្មោះ "ទៀ បាញ់" ៕

Video នេះ កូនៗរបស់ខ្ញុំបានធ្វើអោយ ! ជាអនុស្សាវរីយ៍ជូនខ្ញុំនៅថ្ងៃបុណ្យខួបកំណើតលើកទី៧០ ឆ្នាំកន្លងមក ។ ស្តីអំពីជីវប្រវត្តិរបស់ខ្ញុំដែលត្រូូវគេចាប់ចងយកទៅបាញ់ចោល និងជាដើមកំណើត នៃឈ្មោះ " ទៀ បាញ់ " ។

Posted by នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ on Friday, February 5, 2016