ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ៖​​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​​ នៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី០៧ កុម្ភៈនេះ​​ ភ្លើងកំពុងឆេះ​ទីតំាងមួយកន្លែង​ក្បែរគំនរសំរាម​ក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-​សូវៀត ​(ពេទ្យរុស្ស៊ី) ​​​ប៉ែកខាងត្បូង ​ដោយមិនទាន់ដឹងមូលហេតុ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅម៉ោង១១ថ្ងៃត្រង់ថ្ងៃអាទិត្យដដែលនេះ ​រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង​បានទៅដល់ទីតំាងកើតហេតុហើយនិងកំពុងអន្តរាគមន៍បាញ់ពន្លត់ ៕