វ៉េត ទក់ សាច់ សំណាងឈ្នះ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​រវាង​កម្ពុជា​-​ថៃ​លើស​ង្វៀន Ganzberg SEA-TV នា​ព្រឹក​ថ្ងៃទី​៧​កុម្ភៈ​អ្នក​ប្រដាល់​កម្ពុជា​វ៉ាន់ ចាន់​វ៉េ​ត​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Pha Yalek ដោយ​ពិន្ទុ​ដាច់ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​ចាន់​វ៉េ​ត​សម្រុកចូល​រហូត​តែ​មិន​ចូលទៅ​វ៉ៃ​គេ​ទេ​គឺ​ចូល​ឲ្យ​គេ​វ៉ៃ ។ ពេលខ្លះ​ចាន់​វ៉េ​ត​ខិតខំ​វ៉ៃ​ចេញ​ដែរ​តែ​ត្រូវ​គូប្រកួត​ច្រាស​សង​វិញ ព្រមទាំង​រុញ​ឲ្យ​ដួល​ដូច​កង្កែប ។​

​    ​ចាន់​វ៉េ​ត​តស៊ូ​បាន ៥ ទឹក​ដោយសារ​អ្នក​ប្រដាល់​ថៃ Pha Yalek បន្ធូរដៃ​មិនសូវ​វាយប្រហារ ។ បើ​ថៃ​មិន​បន្ធូរ​ដៃ​នោះ​ចាន់​វ៉េ​ត​ចប់​មុន​ទឹក​ទី ៥ បាត់ទៅហើយ ។​

​    ​ចំពោះ​ព្រំ សំណាង​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Khou Ba ដោយ​ពិន្ទុ​បន្ទាប់ពី​ពួកគេ​ប្រ​កួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​គឹម វាសនា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នក​ប្រដាល់​ជើង​ថ្មី​លីន វាសនា​ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ក្នុងខណៈដែល​សា​រ៉ា​យ ចំរើន​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ប្រកួត​ចាញ់​ឈូក សា​វ័រ​ក្លិប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ និង ផល សុ​ភី​ក្លិប​ក្រុង​ប៉ោយប៉ែត​សន្លប់​នៅ​ទឹក​ទី ៣​ដោយសារ​យ៉ុ​ន ដា​រ័ត្ន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។​