គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

Doliprane TVC

​ត្រឹមតែ​ជាង​មួយខែ​សោះ នៅ​ដើមឆ្នាំ​២០១៦​នេះ សិល្បករ​សិល្បការី​នី​ខ្មែរ​ជាច្រើន​និយម​លេង​ពណ៌​សម្លៀកបំពាក់​ខ្លាំងណាស់ ជាពិសេស​គឺ​ពណ៌​ក្រហម ដែល​ធ្វើ​ឲ្យ​សម្រស់​របស់​ពួកគេ​ម្នាក់ៗ​អណ្តែត​ឡើង​ថែម​មួយ កម្រិត​ទៀត ។ នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​នេះ «​ប្រជាប្រិយ​»​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មើល​ឈុត សម្លៀកបំពាក់​ពណ៌​ក្រហម​របស់​តារា​ល្បីៗ​ចំនួន​៧​ដួង ដែល​ស្លៀកពាក់​ពណ៌​ក្រហម ។
**​គង់ សុជាតិ
​អ្នកនាង គង់ សុជាតិ គឺជា​ពិធី​ការី​នី​ដែល​ចូលចិត្ត​លេង​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ ប៉ុន្តែ​ឈុត​ដែល​គួរ​ឲ្យ​ទាក់ទាញ​នាពេល​ថ្មីៗ​នេះ​គឺ​អ្នកនាង​បានបង្ហាញ​នូវ​ឈុត​ពណ៌​ក្រហម​ជាច្រើន អម​ជាមួយ​គ្រឿងអលង្ការ ដ៏​មានតម្លៃ ទោះបីជា​អ្នកនាង គង់ សុជាតិ មាន​វ័យ​ជិត​៤០​ឆ្នាំ​ក្តី តែ​អ្នកនាង​នៅតែ​ស្រស់ស្អាត គួរ​ឲ្យ​ចាប់អារម្មណ៍ ។

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**​ប៊េ​នី យុំា​ង
​ក្រឡេកមើល​ស្រី​ស្អាត ប៊េ​នី យុំា​ង វិញ កម្រ​លេចមុខ​នៅក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម​ណាស់ នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់ ស្រាប់តែ​នាង​បាន​ស្លៀក​ឈុត​ក្រហម​ដ៏​គួរ​ឲ្យ​ទាក់ទាញ ធ្វើ​ឲ្យ​នាង​កាន់តែ​លេចធ្លោ​ថែម​មួយកម្រិត​ទៀត ។ ឆ្នាំ​ថ្មី​នេះ ប៊េ​នី យុំា​ង ចូលដល់​វ័យ​២៨​ឆ្នាំ​ហើយ នាង​មាន​គម្រោង​រៀបការ​បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ​រួច ជាមួយ​បុរស​វ័យក្មេង​រូប​សង្ហារ​ថែមទាំង​មានទ្រព្យ​ទៀត ។

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**​ដួង ម៉ា​និ​ច​
​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដួង ម៉ា​និ​ច កាន់តែ​ស្រស់ស្អាត បើតាម​ដឹង​នាង​ចូលចិត្ត​ចូល​ហាង​កែស​ម្ជ​ស្ស​ណាស់ តែ​សម្រាប់​ពេលនេះ​យើង​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មើល​ឈុត​សម្លៀកបំពាក់​នាង បែប នារី​ស្រុក​ចិន​វិញ​ម្តង​តើ​យ៉ាងណាដែរ ? ។​

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**​លី អ៊ី​វ៉ា​ធី​ណា
​លី អ៊ី​វ៉ា​ធី​ណា គឺជា​កូនចៅ​ចិន ដែល​អាច​ច្រៀង​ចម្រៀង​ភាសា​ចិន បាន​យ៉ាង​ល្អ នៅមុន​ចូលឆ្នាំ​ចិន នាង​បាន​ចូលរួម​ថត​កម្មវិធី​ជាច្រើន​ដើម្បី​ទុក​បង្ហាញ​ទស្សនិកជន​នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន ។ ក្នុង​ឈុត សម្លៀកបំពាក់​នេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា លី អី​ុ​វ៉ា​ធី​ណា សមជា​កូនចៅ​ចិន​មែន ។ និយាយ​ពី​រឿង​គូស្រករ​អនាគត​វិញ លី អ៊ីវ៉ា​ធី​ណា នៅតែ​មិន​បង្ហាញ​ប្រាប់​ទស្សនិកជន​ឲ្យ​បានដឹង​លឺ​សោះ នាង​ព្យាយាម​លាក់បាំង ទាំង​គេ​បានដឹងថា ក្រុមគ្រួសារ​នាង​បាន​ផ្ជុ​ង​ផ្តើម​ឲ្យ​នាង​ជាមួយ​បុរស​កូនចៅ​ចិន​ដូចគ្នា ។

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**​អឿន ស្រីមុំ​
​បើ​និយាយ​ពី​រូបរាង​វិញ​ទស្សនិកជន​គិតថា អឿន ស្រីមុំ ទើបតែ​មាន​វ័យ​៣០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត នាង​មាន​វ័យ​ជិត​៤០​ឆ្នាំ​ហើយ តែ​នាង​នៅ​ថែរក្សា​រូប​សម្រស់​និង​រូបរាង​ឲ្យ​នៅ​ស្អាត​មិន​ចាញ់​ក្មេង​ស្រករ ក្រោយ​ឡើយ ។ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម​នេះ កាន់តែ​បញ្ជាក់​ឲ្យ​ឃើញថា អឿន ស្រីមុំ នៅ​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ ជាពិសេស​ដើមទ្រូង​របស់​នាង​កាន់តែ​រីក​ធំ​ជាង​មុន ស្រប​ពល​ដែលមាន​ពត៌មាន​ថា នាង​កំពុងមាន​ទំនាក់​ទំ​ន​ស្នេហា​ថ្មី​ជាមួយ​បុរស​អ្នក​លេងភ្លេង​ម្នាក់ ។​

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**​លី ច័ន្ទ​សីហា​
​លី ច័ន្ទ​សីហា ក៏​មិន​ណ​យ​ដែរ គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ​របស់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នាង​រៀបចំ​ពិធី​នោះ ស្មើ​និង​ពិធីមង្គលការ​មួយ​ទៅហើយ ធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ ។ នៅមុន​ពេល​ពិធី​ភ្ជាប់ពាក្យ លី ច៏​ន្ទ​សីហា មកដល់ នាង​បាន​ថតរូប Pre Weeding យ៉ាងច្រើន ប៉ុន្តែ​ឈុត​ដែល​ទាក់ទាញ​នោះ​គឺ​នាង​បាន​ស្លៀក​ឈុត​ក្រមុំ​ជនជាតិ​ចិន រួមជាមួយ​កូនកំលោះ ។ មានការ​សរសើរ​ច្រើន​ពី​សំណាក់​ទស្សនិកជន​នៅពេលដែល​នាង​ប្រើ​ឈុត​នេះ ។​

គយគន់​សម្រស់ តារា​ស្រី​ល្បីៗ​៧​ដួង លេង​ឈុត​ក្រហម​មុន​ចូលឆ្នាំ​ចិន​ ​តើ​តារា​រូប​ណា​ស្រស់ស្អាត​ជាងគេ ?

**អ៊ិត ស្រី​ពិន​
​អ៊ិត ស្រី​ពិន បាន​ចាក​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​យូរ​ឆ្នាំ​មកហើយ ដោយបាន​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅលើ ទឹកដី​សហរដ្ឋអាមេរិក តែ​មុន​ចូលឆ្នាំ​ចិន នាង​បាន​បង្ហោះ​រូប​ភាពជា​ស្ត្រី​ក្រមុំ​ស្លៀកពាក់​ចិន មើលទៅ​ស្រស់ស្អាត​ម្យ៉ាងដែរ ៕​អា​លី​ណា