ចុងក្រោយ កូរ៉េខាងជើង​នៅតែ​បាញ់​មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​ត តែ​មិន​ជោគជ័យ​ឡើយ​

ទីបំផុត​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​ត​ដែល​អាច​ទៅបាន​ចម្ងាយ​ឆ្ងាយ​ដូច​ទៅ   នឹង​របាយការណ៍​ចារកម្ម​មែន​។ ការបាញ់​គ្រាប់​រ៉ុ​ក​ហ្គែ​ត​ដែល​គេ​ជឿជាក់ថា​បាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ ផ្កាយរណប​ផងដែរ​នោះ ត្រូវបាន​អ្នកជំនាញ​កូរ៉េខាងត្បូង​សន្និដ្ឋានថា  បាន​បរាជ័យ​។

ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល បំពាក់​ជាមួយនឹង​ផ្កាយរណប​ផងដែរ​។ ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង បាន​បំពាន​ទៅនឹង​បំរាម​របស់​សហគមន៍​អន្តរជាតិ​ជាថ្មី​។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​អះអាងថា​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ុ​ក​ហ្គែ​ត​ចេញពី​មូលដ្ឋាន​មី​ស៊ី​ល Dongchang ដែល​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​។ នេះ​បើ​យោងតាម​កាសែត Yonhap ដែល​បាន​ស្រង់​ការអះអាង​របស់​ទាហាន​កូរ៉េខាងត្បូង​ដែលថា រ៉ុ​ក​ហែ្គ​ត​កូរ៉េខាងជើង ក៏បាន​ហោះ​រំលង​កោះ Okinawa របស់​ជប៉ុន និង​បំណែក​នៃ​គ្រាប់​រ៉ុ​ក​ហ្គែ​ត​នោះ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ លឿង និង​ដែនទឹក​ភាគ​នីរ​តី​នៃ​កោះ Jeju របស់​កូរ៉េខាងត្បូង​ផងដែរ​។​

​តែបើ​តាម​អ្នកជំនាញ​កូរ៉េខាងត្បូង ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។ ការអះអាង​បែបនេះ ដោយ​សម្អាងថា មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​ត បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា និង​ថែមទាំង​ត្រូវ បែកចេញ​ជា​បំណែកៗ​ក្រោយពី​ការ​ដំណើរការ​នៃ​ការបាញ់​នោះ​។​

​ជុំវិញ​បញ្ហា​នេះ ទាំង​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ដ៏ គឃ្លើន​របស់​កូរ៉េខាងជើង បើទោះបីជា​សកម្មភាព​ចុងក្រោយ​នេះ មិនបាន​គំរាមកំហែង​ខ្លាំង​មកលើ​សន្តិសុខ​ក្នុង​តំបន់​ក៏ដោយ​។ សម្ព័ន្ធមិត្ត​ទាំងបី​បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ថា​កំពុង​ប្រទាញប្រទង់​ឲ្យ​មាន​សង្គ្រាម និង​ថែមទាំង​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​រក​ដំណោះស្រាយ​ជា បន្ទាន់​មួយ​។​

​សូម​រម្លឹក​ផងដែរ​ថា ការបាញ់​មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​ត​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​ការបាញ់​សាកល្បង​គ្រាប់​បរមាណូ​អ៊ីដ្រូសែន​ដែល​បាន​បាញ់​កាលពី​ចុងឆ្នាំ​២០១៥​ដែល​ការបាញ់​ពេលនោះ ក៏​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា​បាន​បរាជ័យ​ផងដែរ​។ នេះ​មានន័យថា ការបាញ់​ពីរលើក​ចុងក្រោយ​របស់​កូរ៉េខាងជើង សុទ្ធសឹងតែ​បរាជ័យ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​