លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត ទទួលបាន​លទ្ធផល​ធ្លាក់​បាក់ជើង​ទាំងពីរ​(​មាន​វីដេអូ​)

Doliprane TVC

​បុរស​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់​ធ្លាក់ចូល​ទៅក្នុង​រណ្ដៅ​ជណ្ដើរយន្ត​គួរ​ឲ្យ​រន្ធត់​បំផុត បន្ទាប់ពី​លោត​ធាក់​ទ្វារ​ទាំង​កម្រោល​ដោយសារតែ​ខឹង​ព្រោះ​រង់ចាំ​យូរពេក ។ យោងតាម​វីដេអូ​ដែល​បាន​បង្ហោះ​ដោយ CCTV នៅក្នុង​សណ្ឋាគារ​មួយកន្លែង​ក្នុងប្រទេស​ចិន​បានបង្ហាញ​ឲ្យ​ឃើញថា បុរស់​វ័យក្មេង​ម្នាក់​បាន​លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត​ទាំង​កម្រោល​រហូតដល់​ទ្វារ​នោះ​របើក ហើយ​ក្រោយមកទៀត​បុរស់​ម្នាក់​នោះបាន​ដើរចូល​ទៅក្នុង​ទូ​ជណ្ដើរ​តែ​ក៏ត្រូវ​ធ្លាក់​ចុះទៅ​ក្រោម​ដែល​មើលទៅ​គួរ​ឲ្យ​ស្រៀវ​សាច់​បំផុត ។

លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត ទទួលបាន​លទ្ធផល​ធ្លាក់​បាក់ជើង​ទាំងពីរ​(​មាន​វីដេអូ​)

លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត ទទួលបាន​លទ្ធផល​ធ្លាក់​បាក់ជើង​ទាំងពីរ​(​មាន​វីដេអូ​)

បើតាម​សម្ដី​មិត្តភក្ដិ​របស់​បុរសរងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា ដោយសារតែ​គាត់​(​បុរសរងគ្រោះ​) មាន​អារម្មណ៍​ខឹងសម្បា​ជាមួយនឹង​ជណ្ដើរយន្ត​ដែល​មិន​ងាយ​មកដល់​ចំណុច​ដែល​គាត់​រង់ចាំ ទោះបីជា​គាត់​បាន​ចុច​ប៊ូ​តុង​ហើយ​យ៉ាងណាក៏ដោយ ដូចនេះហើយ​ទើប​បណ្ដាល​ឲ្យ​គាត់​លោត​ធាក់​ទ្វារ​តែម្ដងទៅ ។ ភ្លាមៗ​នោះដែរ​បុគ្គលិក​សណ្ឋាគា​រ​ជាច្រើន​នាក់​បានឃើញ​ហេតុការណ៍​នោះ ហើយ​ក៏បាន​ជួយសង្គ្រោះ​ជីវិត​ទាន់ពេល ប៉ុន្តែ​ទោះជា​យ៉ាងណា​បុរសរងគ្រោះ​ត្រូវ​ប្រើពេល​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​យូរថ្ងៃ​ព្រោះ​ជើង​ទាំងពីរ​របស់គាត់​ត្រូវ​បាក់​ដោយសារ​គ្រោះថ្នាក់​នោះ ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​

លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត ទទួលបាន​លទ្ធផល​ធ្លាក់​បាក់ជើង​ទាំងពីរ​(​មាន​វីដេអូ​)

លោត​ធាក់​ទ្វារ​ជណ្ដើរយន្ត ទទួលបាន​លទ្ធផល​ធ្លាក់​បាក់ជើង​ទាំងពីរ​(​មាន​វីដេអូ​)