មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

Doliprane TVC

​ចុងក្រោយ​នេះ ពិធី​ការិនី វីត វីត កាន់តែ​មាន​រូប​សម្រស់​ស្រស់ស្អាត និង មានការ​តុបតែង​ខ្លួន​សក្តិសម ទាក់ទាញ​ជាង​មុន​ ។ ​មិន​ថា សម្លៀកបំពាក់​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សេងៗ​ឬ​កម្មវិធី​ដើរ​កំសាន្ត​នោះទេ ។

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

ថ្មីៗ​នេះ គេ​បានឃើញ​រូបថត​ជាច្រើន​សន្លឹក​របស់ វីត វីត ជាមួយ អ្នកនាង យុគ ចិន្តា រួមជាមួយ និង ការបញ្ចេញ​ស្ទីល ឃ្យូ​ត ឃ្យូ​ត គួរអោយ​ស្រលាញ់ ។ ​រូបថត​ជាច្រើន​សន្លឹក​របស់ វីត វីត ជាមួយនិង អ្នកនាង យុគ ចិន្តា ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មិត្តភក្តិ​នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ជាមួយនិង​ការតុបតែង​ខ្លួន​បែប​ទាន់សម័យ វីត វីត បាន​ឈរ​បង្ហាញ​រាង​កាច់​ស្ទីល​ជាមួយ​ពិធី​ការិនី​វ័យ​ជ្រេ យុគ ចិន្តា ដែល​មើលទៅ​គួរអោយ​ស្រលាញ់ ។

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

មើល​មួយ​ភ្លែត​អ្នក​ទាំងពីរ​មានមុខមាត់​ស្រដៀង​គ្នា ដូច​កូនភ្លោះ ។ តាមរយៈ​រូបថត​នេះ វីត វីត បាន​ថត​នៅ​ខេត្ត​មណ្ឌល​គី​រី​ក្នុងពេលដែល​នាង​បាន​ទៅ​ថត​កម្មវិធី​«​ស៊ី​ធី​អិន​បុ​ស្តិ ២១» ។​​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វីត វីត កាន់​តែមាន​ទីផ្សារ​ធំ​ទូលាយ នៅក្នុង​អាជីព​ជា​ពិធី​ការិនី ។ នាង​ត្រូវ បាន​គេ​ចាត់ទុកជា​ពិធី​ការិនី ដែល​លេចធ្លោ​នៅ​ស្ថានីយទូរទស្សន៍​អប្ប​រា ។

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

ក្រៅពីនេះ​ស្រី​ស្អាត​ម្នាក់នេះ ក៏​លេចមុខ​លេច​មាត់​នៅក្នុង​ឈុត​ផ្សាយពាណិជ្ជកម្ម​អោយ​ផលិតផល​មួយចំនួន​ផងដែរ ។ សព្វថ្ងៃ​នាង​ជា​អ្នក​តំណាងអោយ​ក្រុមហ៊ុន​ទេសចរ​ណ៏​ដ៏​ធំ​មួយ​ផងដែរ ៕​ចេ​នី​

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​

មើលទៅ វីត វីត និង យុគ ចិន្តា ដូច​កូនភ្លោះ​