«​ទឹកដោះ​ម្តាយ​ថ្លៃ​» ចម្រៀង​រៀបរាប់​ពី​ប្រភព​ឈ្មោះ «​ទៀ បាញ់​» រដ្ឋមន្ត្រី​ការពារជាតិ​

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​រៀបរាប់​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ប្រវត្តិ​តស៊ូ​របស់ខ្លួន ជាពិសេស​ដើមកំណើត​នៃ​ឈ្មោះ​«​ទៀ បាញ់​» ដែល​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​នាពេល​បច្ចុប្បន្ន​។​

«​វីដេអូ​នេះ កូនៗ​របស់ខ្ញុំ​បានធ្វើ​ឲ្យ ជា​អនុស្សាវរីយ៍​ជូន​ខ្ញុំ​នៅ​ថ្ងៃបុណ្យ​ខួបកំណើត​លើក​ទី​៧០​ឆ្នាំកន្លងមក ស្តីពី​ជីវប្រវត្តិ​របស់ខ្ញុំ​ដែល​ត្រូវគេ​ចាប់ចង​យកទៅ​បាញ់ចោល និង​ជាដើម​កំណើត​នៃ​ឈ្មោះ ទៀ បាញ់​» ។ នេះ​បើតាម​សំណើរ​នៅលើ​ហ្វេ​ស​ប៊ុ​ក «​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​ភ្ជាប់​ជាមួយ​ឃ្លី​ប​បទ​ចម្រៀង​មួយ​ដែលមាន​ចំណងជើង​ថា «​​» ។​

បច្ចុប្បន្ន វ័យ​៧០​ឆ្នាំ លោក ទៀ បាញ់ មានឈ្មោះ​កំណើត​ថា ទៀ សង្វាន​។ បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​អំឡុង​ឆ្នាំ​១៩៦៥ លោក​ត្រូវគេ​ចាប់ចង​ស្លាបសេក​បម្រុង​យកទៅ​បាញ់សម្លាប់​ដោយ​មុនពេល​បាញ់​គេ​បាន​ឲ្យ​គាត់​ផ្តាំ​ចុងក្រោយ ពេលនោះ​គាត់​មាន​លុយ​៤០​រៀល នៅក្នុង​ហោប៉ៅ​ហើយ​មានបំណង​ចង់​ផ្ញើជូន​ម្តាយ ដោយ​ទឹកដោះ​ម្តាយ​ថ្លៃ គាត់​ត្រូវបាន​គេ​បាញ់​នៅពេល​គាត់​ងាក​ទៅ​លូក​ហោប៉ៅ​យកលុយ បានជា​គ្រាប់កាំភ្លើង​បាញ់​មិន​ចំ ដោយ​ភាព​តក់​ស្ល​ត់​ភ័យរន្ធត់​គាត់​ក៏បាន​ដួល​ទៅលើ​ដី​។​
 សំណេរ​លើ​ហ្វេ​ស​ប៊ុ​កបាន​បន្ថែមថា​៖ «​ពួក​អ្នកបាញ់​គិតថា​គាត់​ស្លាប់​ហើយ​រវល់​តែ​ជជែក​គ្នា និង​ជីករណ្តៅ ចំ​ជាមាន​ភ្លៀង​ផ្គរ​និង​រន្ទះ​ខ្លាំង គាត់​ក៏មាន​ស្មារតី​ដឹងខ្លួន​ឡើងវិញ ហើយក៏​កំរើកខ្លួន​យ៉ាង​រហ័ស​ស្ទុះ​រត់គេចខ្លួន ចំណែក​អ្នកបាញ់​ក៏បាន​ស្ទុះ​យក​កាំភ្លើង​បាញ់​គាត់ តែ​គាំង​បាញ់​គ្រាប់​អត់​ចេញ​សោះ​មិនដឹង​មូលហេតុ​មកពី​អ្វី​? បាន​ឱកាសល្អ​គាត់​ក៏បាន​ស្ទុះ​រត់​សំដៅទៅ​ព្រៃ​រួច​ផុតពី​សេចក្តីស្លាប់​.....»​។

​ជាមួយគ្នា លោក ទៀ បាញ់ ក៏​ធ្លាប់​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​ថៃ ថា «​ប៊ុន ឈួ​យ​» ដែល​មានន័យថា «​បុណ្យ ជួយ​» ផងដែរ នៅពេលដែល​លោក​បាន​ភៀសខ្លួន​ពី​ខេត្តកោះកុង ទៅ​ទឹកដី​ថៃ នា​ឆ្នាំ​១៩៦៧ ៕ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​