លោក បាន គី​មូ​ន​ ផ្ញើ​សារ​ជូនពរ​ប្រជាជន​ចិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន (Ban Ki-moon) បាន​ផ្ញើ​សារ​ជួន​ពរ​ប្រជាជន​ចិន​ទូទាំង​ពិភពលោក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី​៦ ខែកុម្ភៈ​នេះ​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​ផ្ញើរ​សារ​ជូនពរ​តាម​ខ្សែអាត់​វីដេអូ​ខ្លី​ដោយនិយាយ​ជា​ភាសា​ចិន​ផង​។​

ក្នុងឱកាស​ដែល​ប្រជាជន​ចិន​ទួ​ទាំង​ពិភពលោក​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បានចេញ​ជូនពរ​ប្រជាជន​ចិន​គ្រប់គ្នា​នៅ​ថ្ងៃ​សៅរ៍​ទី ៦​ខែកុម្ភៈ​នេះ​។ លោក​ជូនពរ​ឲ្យ​ប្រជាជន​ជួបប្រទះ​សំណាងល្អ សុខ​ចម្រើន និង​ជោគជ័យ​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​ស្វា​នេះ​។​

លោក​បាន​ផ្ញើ​សារ​ជូនពរ​តាម​ខ្សែអាត់​វិ​ដេ​អូ​មួយ ដោយ​លោក​បាន​និយាយថា «​រីករាយ​ថ្ងៃ​ចូលឆ្នាំថ្មី ចូលឆ្នាំ​ចិន​»​ជា​ភាសា​ចិន​ថែមទៀត​។​លោក​បន្ថែមថា ៖«​ឆ្នាំនេះ​ចូលឆ្នាំ​ចំ​ឆ្នាំ​ស្វា ហើយ​ខ្ញុំ​ក៏​កើត​ចំ​ឆ្នាំ​ស្វា​។ ស្វា​តំណាង​ឲ្យ​ភាព​វ័យឆ្លាត ភាពរហ័សរហួន និង​សំណាងល្អ​ផង​។​ដូច្នេះ​វា​ជា​ឆ្នាំ​ដ៏​ល្អ​ពោរពេញ​ដោយ​ក្តីសង្ឃឹម​និង​ថាមពល​»​។

លោក បាន គី​មូ​ន​បន្តទៀតថា ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង​ដែល​គោលដៅ​អភិវឌ្ឍន៍​ជា​ចីរភាព​ត្រូវដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ លោក​រំពឹងថា ឆ្នាំ​ស្វា​នឹង​ក្លាយជា​ជំហាន​ដ៏​ប្រសើរ​សម្រាប់​គោលដៅ​នេះ​សម្រាប់​រយៈពេល​១៥​ខាងមុខ​ទៀត​។

ឆ្លៀតឱកាស​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ប្រជាជន​ចិន លោក ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន​ចិន​និង​រដ្ឋាភិបាល​ចិន​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​រាល់​ការងារ​អង្គការសហប្រជាជាតិ​និង​ខ្លួន​លោក​ផ្ទាល់​ក្នុង​រយៈពេល​ប្រហែល ៩​ឆ្នាំ​មកនេះ​។ លោក​រំពឹងថា ចិន​និង​អង្គការសហប្រជាជាតិ​នឹង​បន្ត​សហការគ្នា​ដើម្បី​ឈានឆ្ពោះ​ទៅរក​អនាគត​ដ៏​ល្អ​មួយ​។

សូមបញ្ជាក់​ផងដែរ​ថា បុណ្យចូលឆ្នាំ​ចិន​នេះ​ជា​បុណ្យប្រពៃណី​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ចិន ហើយ​វា​នឹង​ចាប់​ផ្តើមឡើង នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។ បុណ្យចូលឆ្នាំ​ជា​ពេល​វេ​ល​ដ៏​ពិសេស ព្រោះ​បងប្អូន​នៅ​ទីជិត​ទី​ឆ្ងាយ​នាំគ្នា​ធ្វើដំណើរ​ត្រលប់មក​ស្រុកកំណើត​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​ដើរ​កម្សាន្ត​រួមគ្នា​ជាដើម​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​