ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានី​ភ្នំពេញ​ ៖ ​តាម​សេចក្តីរាយការណ៍​ពី​​អ្នកឆ្លើយឆ្លង​ព័ត៌មាន ​​​បាន​​ឱ្យ​ដឹង​បន្ថែម​​​​​ថា ​អគ្គិភ័យ​ដែល​​ឆេះ​​រោង​កម្មករ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​​ខ្មែរ​-សូវៀត​ ​កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​​ជិត​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ កុម្ភៈ​ នេះ ​​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​​ខ្មែរ​-សូវៀត ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន បាន​រលត់​​អស់​ទាំងស្រុង​នៅ​វេលាម៉ោង​​ជាង​១២​ថ្ងៃ​ត្រង់នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាញ់​​ទឹក​ពន្លត់​​រួច​មក​ ​។

​ប្រភព​បាន​បន្ត​ថា អគ្គិភ័យ​ដែល​​​កើត​ឡើង​​ខាង​​លើនេះ បណ្តាល​មក​ពី​​ម្ចាស់​ផ្ទះ​​អុជ​ធូប​ ទៀន ​សែន​រដូវ​ចូល​​ឆ្នាំ​ចិន​-វៀតណាម ​​ហើយ​មិន​នៅ​ផ្ទះ ។ ចំណែក​ការ​ខូច​ខាត​​ឆេះ​បន្ទប់​អស់​ចំនួន​៥​បន្ទប់ ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​សម្ភារ​​ក្នុង​បន្ទប់​​ទាំង​៥នោះ​​​ខូច​ខាត​អ្វី​ខ្លះ​នោះ​ទេ​ ។ ​ទោះបី​ជា​​យ៉ាងណា​ក្តី​​ការ​ឆេះ​​នេះ​​មិន​មាន​មនុស្ស​ណា​ម្នាក់​របួស ឬ​ស្លាប់​នោះ​ទេ ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​