រន្ឋត់ ! ផ្តាច់ជីវិត ឪពុកម្តាយ និងកូនអាយុ១ខួប នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១៣កន្លះរសៀល ថ្ងៃទី០៦កុម្ភៈឆ្នាំ២០១៦ នេះ រថយន្ត កាមរីឆ្លាម ពណ៌ស្ករ បានរេចង្កូតទៅខាងឆ្វេងដៃ ក្នុងទិសដៅ ពី ខេត្តព្រះសីហនុទៅរាជធានីភ្នំពេញបានបុកម៉ូតូផ្តាច់ជីវិត៣នាក់ឪពុកម្តាយ និង កូនអាយុ១ខួប ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង។

សមត្ថកិច្ចនគរបាលបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកាមរី ឆ្លាមពណ៌ស្ករស្លាក់លេខភ្នំពេញ 2A-3337 បានរេចង្កូតទៅខាងឆ្វេងដៃ ក្នុងទិស ដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿនបានបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តី មុខរបរ កម្មករចាំចំការ មានទីលំនៅ ភូមិកែវផុស ឃុំ កែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ  និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ និន កឹមយេ អាយុ២៩ឆ្នាំ មុខរបរ កម្មករចាំចំការមានទីលំនៅ ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកូនឈ្មោះ អឿន យូហាន ភេទប្រុស អាយុ១ឆ្នាំ  ស្លាប់ នៅ នឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនភ្លាមៗ ចំណែកសាកសពជនរង គ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។វត្ថុតាងរថយន្តបង្ករ ឋនិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ព្រៃនប់ ដើម្បីដោះ​ស្រាយនៅពេលក្រោយ ៕

រន្ឋត់ ! ផ្តាច់ជីវិត ឪពុកម្តាយ និងកូនអាយុ១ខួប នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៤

រន្ឋត់ ! ផ្តាច់ជីវិត ឪពុកម្តាយ និងកូនអាយុ១ខួប នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៤  រន្ឋត់ ! ផ្តាច់ជីវិត ឪពុកម្តាយ និងកូនអាយុ១ខួប នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៤