សាឡង់បូមខ្សាច់វៀតណាម អាងមន្ត្រីកាំសាប បើកបុកភោជនីយដ្ឋាន កាហ្វេរ៉ូឡង់ នៅខេត្តកោះកុង គ្មានអ្នកណាអើពើ

ខេត្តកោះកុង : កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៦ សា​ឡង់​បូម​ខ្សាច់​វៀតណាមធុន​ធំ​មួយគ្រឿង បាន​បើក​ទៅបុកភោជនីយដ្ឋាន កាហ្វេ​រ៉ូ​ឡង់ ដែល​សិ្ថ​ត​នៅតាម​បណ្តោយព្រែ​កកោះ​ប៉ោ ម្តុំ​ផែ​រ៉ូយ៉ាល់ ក្នុងភូមិ​១ សង្កាត់​ស្មាច់ មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ រងការខូចខាតធ្ងន់ធ្ងរ ។​

សេចក្តីរាយការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញសាឡង់បូមខ្សាច់ ធុនធំមួយគ្រឿងគឺបើកបរដោយព្រូវ័យក្មេងម្នាក់ដែលពុំមានជំនាញច្បាស់លាស់ បានបើកទៅបុក ភោជនីយដ្ឋាន កាហ្វេរ៉ូឡង់ ដែលសង់នៅជាប់មាត់ព្រែក បណ្តាលឲ្យបាក់ស្រុតមួយចំហៀងបាក់តុកៅអីជ្រុះបាត់ទៅក្នុងទឹកព្រមទាំងខូច ខាតសួនដំណាំអស់មួយចំនួនធំផងដែរ។ ក្រោយកើតហេតុម្ចាស់ភោជនីយដ្ឋាន បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីទាមទារសំណងពីម្ចាស់សាឡង់។

សេចក្តីរាយការណ៍បានបន្តថា ដោយមានការបើកដៃ ពីមន្ត្រីកាំសាបជាថ្នូរនឹង លាបាតដៃទទួលប្រាក់ពីឈ្មួញជនជាតិវៀតណាម គឺសាឡង់បូមខ្សាច់ ជនជាតិ វៀតណាម ជាច្រើនគ្រឿងបានចតយ៉ាងអនាធិបតេយ្យនៅក្នុងព្រែកកោះប៉ោ ទីរួមខេត្តកោះកុងដោយពុំបានគិតគូរពីការចុះរៀបចំសណ្តាប់ធ្នាប់និងត្រួតពិនិត្យ ទាំងសាឡង់ និងអ្នកបើកបរឲ្យបានត្រឹមត្រូវឡើយ ទើបធើ្វឲ្យឧបទ្ទវហេតុនេះ កើតឡើង តែសំណាងដែរ ដែលមិនធើ្វឲ្យបាត់បង់ដល់ជីវិតមនុស្ស៕

សាឡង់បូមខ្សាច់វៀតណាម  អាងមន្ត្រីកាំសាប  បើកបុកភោជនីយដ្ឋាន កាហ្វេរ៉ូឡង់ នៅខេត្តកោះកុង គ្មានអ្នកណាអើពើ សាឡង់បូមខ្សាច់វៀតណាម  អាងមន្ត្រីកាំសាប  បើកបុកភោជនីយដ្ឋាន កាហ្វេរ៉ូឡង់ នៅខេត្តកោះកុង គ្មានអ្នកណាអើពើ